ព័ត៌មានជាតិ
បាត់ខ្លួនពីផ្ទះច្រើនថ្ងៃ ដឹងព័ត៌មានពីប៉ូលីស ជាប់ចោទពីបទវាយកម្ទេចព្រះពុទ្ធរូបក្នុងវត្ត
ខេត្តបាត់ដំបង÷ ជនដៃដល់ម្នាក់បានទៅវាយបំផ្លាញព្រះពុទ្ធបដិមាជាច្រើនអង្គ ក្នុងវត្តអូរជុំឧត្តមសាមគ្គីនិងវត្តតាស្តាក្នុងស្រុកសំពៅលូន។ ក្រោយទទួលបានពាក្យបណ្តឹងភ្លាមៗនៅថ្ងៃទី២៣ខែធ្នូឆ្នាំ២០២០នេះកម្លាំងអធិការស្រុកសំពៅលូនបានស្រាវជ្រាវកំណត់បានមុខសញ្ញារបស់ជនល្មើស និងឈានដល់ធ្វើការឃាត់ខ្លួនជនដៃដល់ ដែលបានវាយបំផ្លាញព្រះពុទ្ធរូបជាច្រើនអង្គនៅក្នុងវត្តចំនួន២ គឺវត្តអូរជុំឧត្តមសាមគ្គីនិងវត្តតាស្តាតែម្តង។
ជនបង្កនេះមានឈ្មោះយួស តុលាភេទប្រុសអាយុ២៩ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងព្រលិតឃុំសន្តិភាពស្រុកសំពៅលូនបានធ្វើសកម្មភាពយកដំបងឈើជ្រុងវាយបំផ្លាញទៅលើព្រះពុទ្ធរូប និងសមិទ្ធិផលក្នុងវត្តដែលទើបកសាងថ្មីអស់ជាច្រើន។


លោកពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូនបានប្រាប់ឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពលើកបោះបោកព្រះពុទ្ធរូប និងយកដំបងឈើជ្រុងវាយបំផ្លិចបំផ្លាញលើកទី១នៅក្នុងវត្តអូរជុំឧត្តសាមគ្គី ស្ថិតក្នុងភូមិអូរឃុំសន្តិភាពកាលពីរំលងអាធ្រាតថ្ងៃទី២២ខែធ្នូឈានចូលថ្ងៃទី២៣ឆ្នាំ២០២០នេះ។ លើកទី២វាយបំផ្លាញព្រះពុទ្ធរូបដូចគា្នទៀតនៅព្រឹកថ្ងៃដដែល ក្នុងវត្តសុវណ្ណគីរីតាស្តាស្ថិតក្នុងភូមិតាស្តាឃុំតាស្តាស្រុកសំពៅលូនខេត្តបាត់ដំបង បណ្តាលឲ្យខូចខាតសមិទ្ធិផលនានារួមទាំងពុទ្ធបដិមាធំតូចជាច្រើនទៀត។
តាមការបញ្ជាក់ពីសាច់ញាតិជនល្មើសអះអាងថា ជនបង្កធ្លាប់មានបញ្ហាដូងធ្លាក់ត្រូវក្បាលកាលពីកន្លងមក ហើយការប៉ះទង្គិចនេះបានធ្វើទុកយូរៗម្តងដោយជននេះតែងតែដើរធ្វើសកម្មភាពខុសឆ្គងប្លែកៗជារឿយៗទាំងមិនដឹងខ្លួន ហើយចុងក្រោយបានចេញពីផ្ទះបាត់អស់ជាច្រើនថ្ងៃបាត់ដំណឹង រហូតសមត្ថកិច្ចឃាត់ខ្លួនបានទើបដឹងអំពីមូលហេតុពិតប្រាកដ។
បើទោះបីមានការបំភ្លឺពីសាច់ញាតិក៏ដោយចុះ លោកអធិការកំពុងស្រាវជ្រាវពីប្រវត្តិនិងសុខភាព ប៉ុន្តែចំពោះមុខមិនទាន់សម្រេចថានិងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាកានៅឡើយនោះទេ៕
សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ