Connect with us

សុខភាព

ដឹងអត់? ក្រុមឈាមមួយៗ អាចមានហានិភ័យសុខភាពផ្សេងៗគ្នា

បានផុស

នៅ

ពិត​ណាស់​ ប្រភេទ​​ក្រុម​ឈាម​​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​យើង​យល់​ច្បាស់​​ពី​ការ​​បរិច្ចាគ​ ឬ​ទទួល​ឈាម​ពី​អ្នកណា​ម្នាក់​ប្រកប​​ដោយ​សុវត្ថិភាព​ប៉ុណ្ណោះ​ទេ​ វា​ក៏​អាច​ធ្វើ​ឲ្យ​យើង​​​​ដឹង​អំពី​ហានិភ័យ​សុខភាព​​ជាក់លាក់​​មួយ​ចំនួន​​ដូច​គ្នា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ជំងឺ​បេះដូង

ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា អ្នក​ដែល​មាន​ឈាម​ក្រុម​O មាន​ហានិភ័យ​ទាប​​ក្នុង​ការ​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង​។ កត្តា​នេះ​ពីព្រោះ​តែ​ក្រុម​ឈាម​ប្រភេទ​ផ្សេង​មាន​កូលេស្តេរ៉ូល និង​ប្រូតេអ៊ីន​កម្រិត​ខ្ពស់​ ដែល​ពាក់ព័ន្ធ​នឹង​ការ​កក​ឈាម។

២. ជំងឺ​មហារីក​ក្រពះ​

ទន្ទឹម​នឹង​នេះ​ដែរ​ ក្រុម​ឈាម​ប្រភេទ​A, AB និង​B ​មាន​ហានិភ័យ​ក្នុង​ការ​កើត​ជំងឺ​មហារីក​ក្រពះ​ខ្ពស់​ជាង​ក្រុម​ឈាម​ប្រភេទ​O ជា​ពិសេសអ្នក​ដែល​មាន​ក្រុម​ឈាម​A ។ ក្រុម​អ្នក​ស្រាវជ្រាវ​​យល់​ថា នេះ​ប្រហែល​មក​ពី​ការ​​ឆ្លង​មេរោគH.pylori ច្រើន​កើត​ចំពោះ​អ្នក​ដែល​មាន​ឈាម​ប្រភេទ​A។

៣. បញ្ហា​ការ​ចងចាំ

ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា អ្នក​ដែល​មាន​បញ្ហា​ការ​ចងចាំ​គឺ​ច្រើន​តែ​ជា​អ្នក​មាន​ក្រុម​ឈាម​ប្រភេទ​AB។

៤. ភាពតានតឹង​

ភាពតាន​តឹង​​បង្កើន​កម្រិត​​អ័រម៉ូន​Cortisol ដែល​ជា​អ័រម៉ូន​ស្រ្តេស។ ចំពោះ​អ្នក​ដែល​មាន​ក្រុម​ឈាម​ប្រភេទ​A ​មាន​កម្រិតអ័រម៉ូន​Cortisol ​ច្រើន​ជាង​ក្រុម​ឈាម​ប្រភេទ​ផ្សេង​ទៀត​។

៥. ជំងឺ​គ្រុន​ចាញ់

អ្នក​ដែល​មាន​ឈាម​ប្រភេទ​O ​អាច​មិនសូវកើត​ជំងឺ​គ្រុន​ចាញ់​​។ ជា​ធម្មតា យើង​អាច​ឆ្លង​ជំងឺ​គ្រុន​ចាញ់​តាម​រយៈ​មូស​ដែល​ផ្ទុក​មេរោគ។ យ៉ាង​ណា​មិញ ប៉ារ៉ាស៊ីត​ដែល​បង្ក​មេរោគ​នេះ ពិបាក​នឹង​ភ្ជាប់​ខ្លួន​ទៅ​នឹង​កោសិកា​ឈាម​ក្រុម​O​​ណាស់​។

៦. ដំបៅ​ក្រពះ

ចំណែក​ឯ​បញ្ហា​ដំបៅ​ក្រពះ​ អាច​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​នៅ​ស្រទាប់​ក្រពះ ឬ​ពោះវៀន​ផ្នែក​ខាង​លើ។ ជំងឺ​មួយ​នេះ ច្រើន​តែ​កើត​ជា​ញឹកញាប់​លើអ្នក​មាន​​ក្រុម​ឈាម​ប្រភេទ​ O៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖ផ្លាស់ប្ដូរទម្លាប់មកញ៉ាំអាហារ ៧ មុខនេះ ជួយបង្កើនអ័រម៉ូនរីករាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម