សុខភាព
ផ្លាស់ប្ដូរទម្លាប់មកញ៉ាំអាហារ ៧ មុខនេះ ជួយបង្កើនអ័រម៉ូនរីករាយ
នៅសុខៗមានអារម្មណ៍ពិបាកចិត្តឥតមូលហេតុ អាចមកពីកត្តាចំណីអាហារដែលអ្នកបរិភោគ មិនមានសមត្ថភាពបង្កើនអ័រម៉ូនរីករាយ។ អ័រម៉ូនរីករាយមានដូចជា ដូប៉ាមីន អង់ដូហ្វីន សេរ៉ូតូនីន និងអុកស៊ីតូស៊ីន សុទ្ធតែអាចបង្កើនដោយការញ៉ាំអាហារនិងភេសជ្ជៈដែលត្រឹមត្រូវ។ នៅពេលអ្នកមានអារម្មណ៍មិនសប្បាយចិត្តឬអស់កម្លាំងចិត្តដោយសារការងារធ្វើឲ្យស្ត្រេសពេក សូមងាកមកពិសារអាហារទាំង ៧មុខនេះដើម្បីឲ្យអារម្មណ៍បានធូរស្រាលជាងមុន។
១. សូកូឡាខ្មៅ

ប្រភេទសូកូឡាដែលផ្ទុកជាតិកាកាវឬសូកូឡាខ្មៅច្រើន ពិតជាមានប្រសិទ្ធិចំពោះការបញ្ចេញអ័ម៉ូនអង់ដូហ្វីនមែន អ័រម៉ូននេះមាននាទីបំបាត់ការឈឺចាប់ បំបាត់ស្ត្រេសនិងភាពតានតឹង ណាមួយសូកូឡាខ្ មៅអាចធ្វើឲ្យយើងរំភើប បង្កើនប្រព័ន្ធស៊ាំ ជំនួយបេះដូងនិងធ្វើអោយសមត្ថភាពយល់ដឹងកាន់តែប្រសើរឡើង។
២. ទឹកដោះគោ
សូកូឡាទឹកដោះគោជាប្រភេទភេសជ្ជៈដ៏ពេញនិយមមួយសម្រាប់បង្កើនភាពរីករាយដោយសារតែសូកូឡាបញ្ចេញ អ័រម៉ូនអង់ដូហ្វីន និងទឹកដោះគោផ្ទុកសារធាតុ tryptophan ដែលបង្កើតអ័រម៉ូនសេរ៉ូតូនីនជាអ័រម៉ូនធ្វើឲ្យអារម្មណ៍ល្អ។
៣. គ្រាប់ធញ្ញជាតិ

អ័ម៉ូនអង់ដូហ្វីននឹងបញ្ចេញពេលយើងជំនួសអាហារសម្រន់ដោយគ្រាប់ធញ្ញជាតិវិញ វត្តមាននៃវីតាមីន B អាស៊ីតខ្លាញ់អូមេហ្គាបី ម៉ាញ៉េស្យូមនិងស័ង្កសីអាចទប់ស្កាត់ការផលិត Cortisol។ សរុបមក គ្រាប់អាល់ម៉ុន វ៉ាល់ណាត់ គ្រាប់ផ្កាឈូករ័ត្ន អាចទប់ស្កាត់ការបាក់ទឹកចិត្ត និងបង្កើនភាពរីករាយ។
៤. ផ្លែប៉ោម
ផ្លែប៉ោមមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ការញ៉ាំផ្លែប៉ោមធ្វើឲ្យរាងកាយកាន់តែមានថាមពល អារម្មណ៍សប្បាយរីករាយកាន់តែរីករាលដាល ហើយជាការពិតណាស់វាជួយផ្លាស់ប្ដូឬអារម្មណ៍ឲ្យស្រស់ស្រាយផងដែរ។
៥. កាហ្វេ
ការសិក្សាបានបង្ហាញថា ការផឹកកាហ្វេមួយថ្ងៃពីរបីកែវអាចជួយកាត់បន្ថយហានិភ័យជំងឺបាក់ទឹកចិត្តដល់ទៅ ១៥ភាគរយឯណោះ។
៦. ការ៉េម
ទោះបីជាការ៉េមមានផ្ទុកជាតិស្ករមែន តែវាក៏មានផ្ទុកសារធាតុ tryptophan ដូចទឹកដោះគោដែរមានន័យថាការ៉េមបង្កើតអ័រម៉ូនសេរ៉ូតូនីនជាអ័រម៉ូនធ្វើឲ្យអារម្មណ៍ល្អ។
៧. ផ្លែប័រ

ផ្លែប័រមានកាបូអ៊ីដ្រាតពីធម្មជាតិដែលអាចកាត់បន្ថយស្ត្រេសនិងធ្វើឲ្យយើងរីករាយជាងមុន ដោយសារតែអាស៊ីតហ្វូលិកធ្វើឱ្យវាក្លាយជាអាហារល្អសម្រាប់សុខភាព មិនត្រឹមតែធ្វើអោយអារម្មណ៍ប្រសើរឡើងប៉ុណ្ណោះទេ ថែមទាំងល្អសម្រាប់បរិភោគប្រចាំថ្ងៃទៀតផង។
ក្រៅពីអាហារល្អៗដែលបានរៀបរាប់ទាំងអស់នេះ ការហាត់ប្រាណនិងការចំណាយពេលជាមួយមនុស្សជាទីស្រលាញ់ក៏សំខាន់សម្រាប់សុខភាពផ្លូវចិត្តយើងគ្រប់គ្នាដែរ ជាពិសេសការលេងសើចសប្បាយជាមួយមិត្តភក្ដិគឺជាឱសថព្យាបាលពេលកើតទុក្ខយ៉ាងមានប្រសិទ្ធិភាព៕
ប្រែសម្រួល៖ វារី
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


