Connect with us

ជីវិតកម្សាន្ដ

ក្រុមតន្ត្រីហុងកុង Mirror បញ្ចប់ការសម្ដែងភ្លាមៗ ក្រោយជួបហេតុការណ៍ធ្លាក់ LED សង្កត់លើ​(មានវីដេអូ)

បានផុស

នៅ

ក្រុម​តន្ត្រី Mirror កំពុងសម្ដែងនៅក្នុងកម្មវិធី Hong Kong Coliseum ភ្លាមៗនោះ ស្រាប់តែមានឧបទ្ទវហេតុធ្លាក់ LED វីដេអូធំមួយនៅពីលើឆាក ខណៈមនុស្ស ៥នាក់រងរបួស និង៣នាក់​បញ្ជូនទៅមន្ទីរពេទ្យជា​បន្ទាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​ទៅ​តាម​ទូរទស្សន៍​ក្នុងស្រុក RTHK បានរាយការណ៍ថា ឧប្បត្តិហេតុ​នេះ​បាន​កើតឡើង​កាល​ពីថ្ងៃទី ២៨ ខែ​កក្កដា​ហើយអ្នក​រាំ​២​នាក់បាន​រងរបួសស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងម្នាក់ទៀត​បាត់បង់​ស្មារតី។ ប្រព័ន្ធ​ផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា សមាជិក​ទស្សនិកជនចំនួន ៣ នាក់ក៏បានរងរបួស​រហូតធ្វើឲ្យមានអ្នកគាំទ្រជាច្រើនរំជួលចិត្ត បន្ទាប់ពីព្រឹត្តិការណ៍ដ៏រន្ធត់នេះ។

ដោយឡែក លោក John Lee នាយកប្រតិបត្តិរបស់កម្មវិធី Hong Kong Coliseum បានចេញមុខនិយាយ ថ្ងៃនេះថា “ខ្ញុំមានការភ្ញាក់ផ្អើល ចំពោះឧបទ្ទវហេតុនេះ។ ខ្ញុំសូមសម្តែងការសោកស្ដាយ ដល់អ្នកដែលរងរបួសហើយសង្ឃឹមថាពួក គេនឹងជាសះស្បើយឆាប់ៗ” ។ លោកក៏បាន​បន្ត​ទៀតថា រដ្ឋាភិបាល​នឹង​ស៊ើបអង្កេត និង​ពិនិត្យ​នីតិវិធី​សុវត្ថិភាព ដើម្បី​ការពារ​អ្នក​សម្ដែង ។

ហេតុការណ៍​ខាង​លើ​នេះធ្វើឲ្យអ្នកគាំទ្ររបស់ Mirror ជាង ១៣,០០០ នាក់បានចុះហត្ថលេខា លើអ៊ីនធឺណិតឲ្យ​មានការ​ស៊ើបអង្កេត​ពីរដ្ឋាភិបាល ​និង​ដោះស្រាយ​បញ្ហា។ ជុំវិញបញ្ហាខាងលើនេះ ក្រុមហ៊ុន MakerVille ដែលជាអ្នករៀបចំការប្រគុំតន្ត្រីដែលគ្រប់គ្រងដោយក្រុមហ៊ុន PCCW Media Group របស់មហាសេដ្ឋីហុងកុង Richard Li បាននិយាយថា ខ្លួនកំពុងស៊ើបអង្កេត​យ៉ាងហ្មត់ចត់ ​អំពីមូលហេតុនៃ​គ្រោះថ្នាក់​មួយនេះ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រែសម្រួល៖នាងតូច

ប្រភព៖thestar

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម