Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ចោទអាមេរិកថា ចូល​រួមដោយ​ផ្ទាល់​ក្នុង​សង្រ្គាម​នៅ​អ៊ុយក្រែន និងព្រមានកាត់ផ្តាច់ទំនាក់ទំនង

បានផុស

នៅ

នេះជាលើកដំបូងហើយ ដែលប្រទេសរុស្ស៊ី ​បាន​ចោទប្រកាន់សហរដ្ឋ​អាមេរិក ​ពី​ការ​ចូល​រួមដោយ​ផ្ទាល់​ក្នុង​សង្រ្គាម​នៅ​អ៊ុយក្រែន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងការពារជាតិទីក្រុងមូស្គូ បានចោទប្រកាន់ថា សហរដ្ឋអាមេរិកកំពុងយល់ព្រមលើគោលដៅសម្រាប់កាំភ្លើងធំផលិតដោយអាមេរិក Himars ដែលប្រើប្រាស់ដោយកងកម្លាំងរបស់ទីក្រុង កៀវ។

លោកឧត្តមសេនីយឯក Igor Konashenkov បាននិយាយថា ការលបស្តាប់ការហៅទូរស័ព្ទរវាងមន្ត្រីអ៊ុយក្រែន គឺបានបង្ហាញពីទំនាក់ទំនងទាំងនេះ។

លោកឧត្តមសេនីយឯក Igor Konashenkov

កាលពីមុន រុស្ស៊ី​ធ្លាប់​បាន​ចោទទី​ក្រុង​វ៉ាស៊ីនតោន ​ពី​ការ​ប្រយុទ្ធ​នឹង​សង្គ្រាម​ប្រូកស៊ី​នៅ​អ៊ុយក្រែន។

Himars គឺជាប្រព័ន្ធបាញ់រ៉ុកកែតពហុមុខងារ ដែលអាចបាញ់ចំគោលដៅយ៉ាងជាក់លាក់ ក្នុងរយៈចម្ងាយ ៧០គីឡូម៉ែត្រ ពោលគឺឆ្ងាយជាងកាំភ្លើងធំដែលអ៊ុយក្រែនធ្លាប់មានពីមុនមក។

ប្រព័ន្ធបាញ់រ៉ុកកែតពហុមុខងារ Himars

លោក Konashenkov និយាយថា “គឺជារដ្ឋបាលរបស់លោក Biden ដែលទទួលខុសត្រូវដោយផ្ទាល់ចំពោះការវាយប្រហារដោយគ្រាប់រ៉ុកកែតទាំងអស់ ដែលត្រូវបានអនុម័តដោយទីក្រុង កៀវ លើតំបន់លំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងតំបន់ Donbas និងតំបន់ផ្សេងទៀតដែលបណ្តាលឲ្យមានការស្លាប់ជនស៊ីវិលយ៉ាងច្រើន”។

ការចោទប្រកាន់នេះ បានកើតឡើងបន្ទាប់ពីក្រសួងការបរទេសរុស្ស៊ី ព្រមានថា ប្រសិនបើក្រុមជនស្រឡាញ់សង្គ្រាមនៅក្នុងសភាអាមេរិក ទទួលបានការគាំទ្រ ហើយឲ្យទីក្រុងវ៉ាស៊ីនតោន ចាត់តាំងរុស្ស៊ីជាអ្នកឧបត្ថម្ភរដ្ឋនៃអំពើភេរវកម្មនោះ វាទំនងជានឹងនាំឲ្យមានការបែកបាក់ទាំងស្រុងនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

លោកស្រី Maria Zakharova អ្នក​នាំពាក្យ​ក្រសួងការបរទេសរុស្ស៊ី

លោកស្រី Maria Zakharova អ្នក​នាំពាក្យ​ក្រសួង ​បាន​ប្រាប់​អ្នក​កាសែត​ក្នុង​អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​មួយ​ថា “គ្មានអ្វីត្រូវ​សង្ស័យ​ទេ​ ប្រសិនបើមនុស្សនៅទីក្រុងវ៉ាស៊ីនតោនសម្រេចចិត្តបញ្ឈប់ទាំងស្រុងនូវអន្តរកម្មណាមួយជាមួយទីក្រុងមូស្គូ យើងអាចរស់នៅជាមួយរឿងនោះបាន”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera, RT

ចុចអាន៖ លោក ពូទីន បញ្ជាក់ជាថ្មី! កុំឲ្យមានសង្គ្រាមនុយក្លេអ៊ែរឲ្យសោះ គ្មានអ្នកឈ្នះទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម