ព័ត៌មានជាតិ
អាជ្ញាធរក្រុងស្ទឹងសែន នឹងចុះកាត់ស្លាកយីហោ និងដកហូតទំនិញតាំងលក់លើដីចំណីផ្លូវ
នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដឹកនាំកិច្ចអង្គភាពចំណុះរដ្ឋបាលក្រុងស្ទឹងសែន។ ក្នុងឱកាសនោះដែរ លោកដាក់កំហិតក្នុងការអនុវត្តវិធានការរៀបចំសណ្តាប់ធ្នាប់ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ចាប់ពីព្រំប្រទល់ស្រុកសន្ទុក រហូតដល់ស្រុកកំពង់ស្វាយ នឹងចុះកាត់ស្លាកយីហោ សំយាប ទាំងអស់ដែលសាងសង់លើដីចំណីផ្លូវ។

លោកបញ្ជាក់ថា ការអនុវត្តកិច្ចការងារម៉ត់ចត់នេះ គឺនឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ខាងមុខ ដើម្បីបង្កើនសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ចរាចរណ៍នៅតាមដងផ្លូវ។ ក្រុមការងារបានចុះវាស់វែងជូនប្រជាពលរដ្ឋរួចរាល់ហើយ និងបន្តចុះផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋធ្វើការរុះរ៉ើដោយខ្លូនឯងផងដែរ។ ក្នុងករណីស្លាក យីហោ ឬអាជីវករណាដែលមិនគោរពតាមការណែនាំ គណៈបញ្ជាការឯកភាពរៀបចំសណ្តាប់ធ្នាប់ចុះកាត់ និងដកហូតទុកជាសម្បត្តិរបស់រដ្ឋ ហើយមិនគ្រល់ទៅឲ្យបុគ្គលណាឡើយ។

ទន្ទឹមនឹងការរៀបចំនេះ ក្រោមការចង្អុលបង្ហាញពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ នឹងរៀបចំកាយឈូសឆាយសម្អាតដីចំណីផ្លូវក្នុងក្រុងតាមបណ្តោយផ្លូវជាតិលេខ៦ ធ្វើជាផ្លូវសម្រាប់ថ្មើរជើងសម្រាប់ប្រជាពលរដ្ឋហាត់ប្រាណ និងចតយាន្តយន្តរាល់ពេលឈប់ទិញនិញ។

ស្របពេលជាមួយគ្នានេះ រដ្ឋរបាលខេត្តកំពុងរៀបចំសាងសង់បន្ថែម “វេរិនដា” តាមបណ្តោយមាត់ស្ទឹងសែន ភ្ជាប់ពីសួនស្ទឹងសែន ទៅវិទិកាអ៊ុំទូកបន្ថែមទៀត ដែលអាចធ្វើការកន្លែងសម្រាប់លំហែរកំសាន្តនៅពេលយប់, បង្កើតជាផ្សាររាត្រីផងដែរ។
ក្នុងនាមរដ្ឋបាលក្រុងស្ទឹងសែន លោកអំពាវដល់ប្រជាពលរដ្ឋទាំងអស់មេត្តាបន្តសហការ ដើម្បីសោភណ្ឌភាពក្នុងក្រុង ដើម្បីឲ្យក្រុងស្ទឹងសែន កាន់តែមានសម្រស់ស្រស់ស្អាត ទទួលបានផ្ការំដួលបីទង ជ័យលាភីទីក្រុងស្អាតនាពេលខាងមុខ៕
អត្ថបទ៖ ឈាង មករា

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៤ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ