សេដ្ឋកិច្ច
រដ្ឋទទួលបានចំណូលពីការនាំចេញខ្សាច់ជាង ២លានដុល្លារ
គិតចាប់ពីចុងឆ្នាំ ២០២០ រហូតដល់ខែ មិថុនា ឆ្នាំ ២០២២ រដ្ឋទទួលបានចំណូលពីសួយសារនាំចេញខ្សាច់ទៅក្រៅប្រទេស ដែលជាចំណូលថ្មី(ចំនួនពីរក្រុមហ៊ុន) ប្រមាណ ២ ៤២៧ ២៥២ ដុល្លារអាម៉េរិក។ នេះបើតាមការបញ្ជាក់របស់លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

តាមរយៈសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីឆ្នាំ ២០២១ បានបញ្ជាក់ថា រដ្ឋាភិបាលយល់ព្រមឱ្យក្រុមហ៊ុនគ្លូប៊លហ្គ្រីន (ខេមបូឌា) អេនើជីឌីវេឡុបមេន GLOBAL GREEN (CAMBODIA) ENERGY DEVELOPMENT CO., LTD. បូមស្តារផ្លូវនាវាចរណ៍ ដើម្បីយកខ្សាច់ មកផ្គត់ផ្គង់តម្រូវការនៅក្នុងស្រុក ហើយក្នុងករណីខ្សាច់នៅសល់ ក៏អនុញ្ញាតឱ្យនាំចេញទៅក្រៅប្រទេសដែរ។ ចំពោះខ្សាច់ដែលនៅសល់នាំចេញក្រៅស្រុកនេះ គឺក្រុមហ៊ុនត្រូវដាក់ពាក្យស្នើសុំក្រសួងរ៉ែនិងថាមពល ដោយបញ្ជាក់ពីបរិមាណ និងទីតាំងជាក់លាក់ត្រូវបូម ដើម្បីក្រសួង ពិនិត្យវាយតម្លៃបច្ចេកទេស ចៀសវាងផលប៉ះពាល់ដល់បរិស្ថាន និងសង្គម។
ក្រុមហ៊ុនគ្លូប៊ល ហ្រ្គីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន បានចុះបញ្ជីក្រសួងពាណិជ្ជកម្ម នៅពាក់កណ្តាលឆ្នាំ២០១៣។
ចំណែកក្រុមហ៊ុនចតុមុខ រឺសសស៍សឹបផ្លាយ អ៊ីមផត អិចផត ឯ.ក ត្រូវបានរាជរដ្ឋាភិបាល អនុញ្ញាតឱ្យធ្វើការបូមស្តារខ្សាច់ និងល្បាប់ភក់តាមដងទន្លេបាសាក់ ទន្លេមេគង្គក្រោម និងទន្លេមេគង្គលើ កាលពីថ្ងៃទី៥ខែ មីនាឆ្នាំ២០២០ ដោយខ្សាច់ ដែលបូមបានត្រូវប្រើបាស់ក្នុងស្រុក និងអនុញ្ញាតឱ្យនាំចេញប្រសិនបើនៅសល់ ដោយមិនអនុញ្ញាតឱ្យផ្តាច់មុខ៕


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


