ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា លោកស្រី Pelosi កំពុងធ្វើឲ្យ អាមេរិក ជួបផលវិបាកជាសកល
អនុប្រធានក្រុមប្រឹក្សាសន្តិសុខ និងជាអតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev បានប្រាប់សារព័ត៌មាន Sputnik កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងជួបផលវិបាកជាសកលធ្ងន់ធ្ងរ ក៏ដូចជាស្ថានភាពសន្តិសុខនៅអាស៊ីកាន់តែយ៉ាប់យ៉ឺន បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ ។
លោក Medvedev បានបន្តថា “ផលវិបាកធ្ងន់ធ្ងរជាងនេះទៅទៀតនៅលើសកលលោកសម្រាប់ដំណើររបស់លោកស្រី Pelosi នោះគឺ តម្រូវការទីផ្សារនឹងធ្លាក់ចុះ តម្លៃគ្រឿងទេស និងប្រេងសាំងនឹងឡើងថ្លៃ ដោយសារតែចិនដាក់កម្រិតពាណិជ្ជកម្មជាមួយតៃវ៉ាន់” ។
អតីតប្រធានាធិបតីរូបនេះបញ្ជាក់ទៀតថា “ដំណើរទស្សនកិច្ចបែបនេះត្រូវបានគ្រោងទុកជាមុនទៅហើយ ហើយសេណារីយ៉ូក៏ត្រូវបានសរសេររៀបរៀងឡើងផងដែរ ហើយវាមិនមានអ្វីក្រៅពីការសម្ដែងល្ខោនរបស់អាមេរិកនោះទេ” ។
លោកស្រី Pelosi បានធ្វើដំណើរទៅកាន់កោះតៃវ៉ាន់កាលពីថ្ងៃអង្គារ ជាផ្នែកនៃដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់តំបន់អាស៊ី ទោះបីជាមានការព្រមានជាច្រើនពីទីក្រុងប៉េកាំងក៏ដោយ ។
ទីក្រុងប៉េកាំងបាននិយាយថា ទង្វើបែបនេះគឺជាការញុះញង់ធ្វើឲ្យខូចទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ក៏ដូចជារំលោភលើគោលនយោបាយចិនតែមួយផងដែរ ហើយជាការឆ្លើយតប បន្ទាប់ពីដំណើរទស្សនកិច្ចនេះហើយ ចិនបានចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំជាមួយនឹងការបាញ់គ្រាប់ពិតជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ លោកស្រី Pelosi ទៅដល់ ជប៉ុន ពិភាក្សាលើភាពតានតឹង ចិន-អាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


