ព័ត៌មានជាតិ
ឧកញ៉ាមួយរូប ត្រៀមនាំកូនឈើប្រណិត ៦ ពាន់ដើមដំបូង ដាំនៅតំបន់ឧទ្យានភ្នំតាម៉ៅ
តាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្ទាល់ លោកឧកញ៉ា ម៉ុង ឫទ្ធី នៅយប់មិញនេះ បានឱ្យដឹងថា ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យដាំដើមឈើប្រណិតឡើងវិញនៅលើទីតាំងដែលបានឈូសឆាយ លោកឧកញ៉ាំកំពុងតែលើកកូនឈើដាក់លើរថយន្ត ដោយនៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២នេះ លោកឧកញ៉ាំនឹងដឹកជញ្ជូនកូនឈើបេងចំនួន ១០០០ ដើម កូនឈើធ្នង់ចំនួន ១០០០ ដើម សរុប ២០០០ ដើម ហើយនៅថ្ងៃពុធ ទី ៩ ខែសីហា នឹងជញ្ជួនកូនឈើបេង និងធ្នង់មកដល់ចំនួន ៥០០០ ដើមបន្ថែមទៀត ហើយនឹងអាចដឹកជញ្ជួនមកជាបន្តបន្ទាប់ថែមទៀត។

លោកឧកញ៉ា ម៉ុង ឫទ្ធី បញ្ជាក់ថា បើតាមការឱ្យដឹងក្រៅផ្លូវការមកថា ផ្ទៃដីដែលឈូសឆាយអស់ចំនួនប្រមាណជា ៥០០ ហិកតា ហើយបើដាំ ៧ ម៉ែត្រ x ៧ ម៉ែត្រ = ២០៤ ដើម សរុបកូនឈើដែលមានតម្រូវការទាំងអស់ ប្រមាណជា ១០២ ០០០ ដើម។

លោកឧកញ៉ាបានឱ្យដឹងបន្ថែមថា ព្រឹកថ្ងៃចន្ទទី៨ ខែសីហា ឆ្នាំ២០២២នេះ លោក និងលោកជំទាវប្រហុក (ភរិយា) និងដឹកនាំក្រុមអ្នកបច្ចេកទេសបុគ្គលិកកម្មករ ផ្នែកកសិកម្មរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ទៅចូលរួមចំណែកដាំដើមឈើឡើងវិញ នៅក្នុងតំបន់ភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ។ បើបងប្អូនប្រិយមិត្តចង់ចូលរួមចំណែកដាំដើមឈើឡើងវិញដែរ លោកសូមស្វាគមន៍ដោយក្តីសោមនស្សរីករាយ នៅភ្នំតាម៉ៅ។

គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ម្សិលមិញនេះ បានប្រកាសម្រេចលុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឱ្យធ្វើការដោះដូរ និងអភិវឌ្ឍ ភ្នំតាម៉ៅ ហើយឱ្យរក្សាទុកដី និងព្រៃនៅជុំវិញសួនសត្វ ភ្នំតាម៉ៅជាដីដែលត្រូវការពារ និងអភិរក្ស ដោយក្រសួងកសិកម្ម និងឱ្យក្រុមហ៊ុនដែលបានឈូសឆាយ ត្រូវបញ្ឈប់សកម្មភាព និងត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ។ ការសម្រេចនេះ ត្រូវបានទទួលបានការស្វាគមន៍ជាខ្លាំងពីមហាជន៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៤ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ