កីឡា
ហែលទឹកជនពិការឈ្នះមេដាយ៨គ្រឿងពីអាស៊ានប៉ារ៉ាហ្គេមទី១១ ធៀបឆ្នាំ២០១៧បាន២គ្រឿង
អត្តពលិកជនពិការកម្ពុជាឈ្នះបានមេដាយមាស៧ ប្រាក់១០ និងសំរឹទ្ធ១១ ពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ីដែលទើបបញ្ចប់កាលពីថ្ងៃទី៦ ខែសីហា។ ក្នុងនោះ កីឡាហែលទឹកបានឈ្នះមេដាយ៨គឺប្រាក់៣ និងសំរឹទ្ធ៥ដែលកំណត់ត្រាថ្មីសម្រាប់កីឡាហែលទឹកជនពិការកម្ពុជា។

សហព័ន្ធកីឡាហែលទឹកជនពិការកម្ពុជាបានបញ្ជូនគ្រូបង្វឹក១រូបគឺលោក អ៊ូ គង់ គ្រូជំនួយ២រូបគឺអតីតកីឡាការិនីជម្រើសជាតិ ហែមថុន វិទីនី និងលោក ហួត ចាន់ថេង ហើយកីឡាការិនី២រូបគឺកីឡាការិនី ធឿន ចន្ថា និងកីឡាការិនី ជឿន គឹមហេង ខណៈកីឡាករ៨រូបគឺកីឡាករ ងែត បូរ, យូ សុជា, យ៉ុន មួយ, ឈឹម ទាត់, យ៉ាវ វណ្ណៈ, ឈឿន កុសល, ជូ ជុំ, កន ខ្លី និងខូយ កុយ។
ជាលទ្ធផល កីឡាករ ខូយ កុយ ដណ្តើមបានមេដាយប្រាក់២, កីឡាករ យ៉ុន មួយ ដណ្តើមបានមេដាយប្រាក់១ និងសំរឹទ្ធ១, កីឡាករ យ៉ាវ វណ្ណៈ ដណ្តើមបានមេដាយសំរឹទ្ធ៣ និង កីឡាករ ជូ ជុំ ដណ្តើមបានមេដាយសំរឹទ្ធ១។
កាលអាស៊ានប៉ារ៉ាហ្គេម លើកទី៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី អត្តពលិកហែលទឹកជនពិការកម្ពុជាបានឈ្នះមេដាយតែ២គ្រឿងប៉ុណ្ណោះគឺប្រាក់១ និងសំរឹទ្ធ១។ ពេលនោះ កីឡាករ ង៉ែត បូរ ឈ្នះមេដាយប្រាក់លើវិញ្ញាសាហែលសេរីចម្ងាយ៥០ម៉ែត្រ និងកីឡាករ យ៉ាវ វណ្ណៈ ឈ្នះមេដាយសំរឹទ្ធលើវិញ្ញាសាហែលឯកត្តជនចម្ងាយ២០០ម៉ែត្រ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


