Connect with us

ព័ត៌មានជាតិ

ស្គាល់​អត្តសញ្ញាណ​អ្នក​ស្លាប់ទាំង​៨​នាក់ ​ដ៏​រន្ធត់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ នៅ​ខេត្តបាត់ដំបង

បានផុស

នៅ

តាម​ការ​បញ្ជាក់​ពី​លោក​ ផង់ សុភាព ​អធិការ​ស្រុក​ថ្មគោល​បាន​ឲ្យ​ដឹង​ថា សាកសព​ជនរងគ្រោះ​ទាំង​៨​នាក់​ បាន​ស្គាល់​អត្តសញ្ញាណ​អស់ហើយ​រហូតមកដល់​ពេល​នេះ ហើយ​ក្រុម​គ្រួសារ​ក៏បាន​យក​ទៅ​ស្រុកកំណើត​ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​តាម​ផ្ទះ​រៀង​ៗ​ខ្លួន​ផង​ដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បន្ត​ថា សព​ជនរងគ្រោះ​ទាំង​៨​នាក់​ បាន​ស្លាប់​ក្នុង​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​១​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​២៤​ ខែ​ធ្នូ​ ឆ្នាំ​២០២០​ វេលា​ម៉ោង​០៩:២០​នាទី​លើ​ផ្លូវ​ជាតិ​លេខ​៥​ កំពុង​ស្ថាបនា​ត្រង់​ចំណុច​ក្រុមទី​០១​ ភូមិ​ពពាលខែ​ ឃុំ​អូរ​តា​គី​ ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង​ ដែល​ហេតុ​ការ​នេះ​ កើតឡើង​រវាង​រថយន្ត​ដឹកទំនិញ​ធុន​ធំ​និង​រថយន្ត​ធុន​ស្រាល​ ដែល​បាន​កំពុង​ធ្វើ​ដំណើរ​ទិស​ផ្ទុយគ្នា​ក្នុង​ល្បឿន​លឿន​រៀងខ្លួន​។ ចំពោះ​រថយន្ត​ដឹកទំនិញ​ធុន​ធំ​ម៉ាក​ហ៊ីយ៉ាន់ដាយ​(HYUNDAI)​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​(3F.0169)​បើក​ពី​ទិស​ខាងត្បូង​ទៅ​ជើង​ ក្នុង​ល្បឿន​លឿន​ដល់​ចំណុច​កើតហេតុ​ បាន​បុក​ជាមួយ​រថយន្ត​កាមរី​(Camry)​ពណ៌​ស​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​(2A-0377)​បើក​ទិស​ផ្ទុយគ្នា​ បណ្តាល​ឲ្យ​អ្នកបើកបរ​និង​អ្នក​រួម​ដំណើរ​ក្នុង​រថយន្ត​ទាំងសងខាង​ បាន​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​ចំនួន​០៨​នាក់ ​ប្រុស​០៣​នាក់​ និង​របួសធ្ងន់​ស្រាល​ចំនួន​០៣​នាក់ ​ប្រុស​ដែល​ជនរងគ្រោះ​ទាំង​រួមមាន៖ ១. អ្នកបើកបរ​រថយន្ត​ហ៊ីយ៉ាន់ដាយ​ ឈ្មោះ​ឡេង​ សុ​ភ័​ក្រ​ ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ ​រស់នៅ​ភូមិ​អូរ​ពងមាន់​ ឃុំ​តា​គ្រាម​ ស្រុក​បាណន់​ ខេត្ត​បាត់ដំបង​(​ស្លាប់​)​។​ អ្នក​រួម​ដំណើរ​ឈ្មោះ​ ១. ហ៊រ ហាន​ ប្រុស​អាយុ​១៨​ឆ្នាំ​ រស់នៅ​ភូមិ​អូរ​ពងមាន់​ ឃុំ​តា​គ្រាម ​ស្រុក​បាណន់​ ខេត្ត​បាត់ដំបង​(​របួសស្រាល​)​។​ ២. អ្នកបើកបរ​រថយន្ត​កា​ម៉ា​រី​ ឈ្មោះ​ ឆន អុល ​ភេទ​ប្រុស​ អាយុ​៥៤​ឆ្នាំ​ រស់នៅ​ភូមិ​ថ្មី​ឃុំ​ត្រពាំង​ជង​ ស្រុក​បាកាន​ ខេត្ត​ពោធិ៍សាត់​(​របួសធ្ងន់​)​។ ចំណែក​អ្នក​រួម​ដំណើរ​ជាមួយ​រថយន្ត​កា​ម៉ា​រី​រួមមាន៖ ១. ឈ្មោះ​ យឿន សុខ​ ភេទ​ប្រុស​៣៩​ឆ្នាំ​ រស់នៅ​ភូមិ​ព្រៃ​ដំរី​ ឃុំ​បឹង​ខ្នារ​ ស្រុក​បាកាន​ ខេត្ត​ពោធិ៍សាត់​(​ស្លាប់​)​។ ​២. ឈ្មោះ​ រស់​ ពៅ​ ភេទ​ស្រី​ អាយុ​៣៨​ឆ្នាំ ​រស់នៅ​ភូមិ​ព្រៃ​ដំរី​ ឃុំ​បឹង​ខ្នារ​ ស្រុក​បាកាន​ ខេត្ត​ពោធិ៍សាត់​(​ស្លាប់​)​។​ ៣. ឈ្មោះ ​រស់ មី​ ភេទ​ស្រី​ អាយុ​៥៧​ឆ្នាំ​ រស់នៅ​ភូមិ​ព្រៃ​ដំរី​ ឃុំ​បឹង​ខ្នារ​ ស្រុក​បាកាន​ ខេត្ត​ពោធិ៍សាត់​​(​ស្លាប់​)​។ ​៤. ឈ្មោះ​ យឿន ចាន់នី​ ភេទ​ស្រី​ អាយុ​១៤​ឆ្នាំ​ រស់នៅ​ភូមិ​ព្រៃ​ដំរី ​ឃុំ​បឹង​ខ្នារ​ ស្រុក​បាកាន​ខេត្ត​ពោធិ៍សាត់ (​ស្លាប់​)​។​ ៥. ឈ្មោះ​ យឿន ចាន់ណា​ ភេទ​ប្រុស ​អាយុ​១៦​ឆ្នាំ ​រស់នៅ​ភូមិ​ព្រៃ​ដំរី​ ឃុំ​បឹង​ខ្នារ​ ស្រុក​បាកាន​ ខេត្ត​ពោធិ៍សាត់​(​ស្លាប់​)​។​ ៦. ឈ្មោះ​ យឿន សាន់​ ភេទ​ប្រុស​ អាយុ​១២​ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​ដំរី​ ឃុំ​បឹង​ខ្នារ ​ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​(​ស្លាប់​)​។​ ៧. ឈ្មោះ​ ឃុ​ត គឹម​សាន​ ភេទ​ស្រី ​អាយុ​៣៩​ឆ្នាំ​ រស់នៅ​ភូមិ​អន្លង់​កូប​ ឃុំ​របស់​មង្គល​ ស្រុក​មោងឫស្សី​ ខេត្ត​បាត់ដំបង​(​ស្លាប់​)​។​ ៨. ឈ្មោះ​ យឿន វណ្ណ​ឆាយ​ ភេទ​ប្រុស​អាយុ​០១​ឆ្នាំ ​រស់នៅ​ភូមិ​ព្រៃ​ដំរី​ ឃុំ​បឹង​ខ្នារ​ ស្រុក​បាកាន​ខេត្ត​ពោធិ៍សាត់​(​របួសស្រាល​)​។

​ក្នុង​នោះ​អ្នក​ដែល​រង​របួស​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យបង្អែក​ស្រុក​ ចំណែក​រថយន្ត​ទាំង​ពីរ​គ្រឿង​ខូចខាត​យ៉ាង​ដំណំ​ ក៏​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បាត់ដំបង​យក​ទៅ​រក្សាទុក​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៅ​ពេល​ក្រោយ​៕

អត្ថបទ ៖ ​សៅ សារិទ្ធ

សូមចុចអាន៖ ​យប់មិញ! គ្រោះថ្នាក់ចរាចរណ៍នៅខេត្តបាត់ដំបង មានមនុស្សស្លាប់ច្រើននាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១៥ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង១៩ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤៣ នាទី មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៥៦ នាទី មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម