កីឡា
Marcus ស៊ុត២គ្រាប់សប្តាហ៍ទី១៥ ឡើងឈរលើកំពូលតារាងគ្រាប់បាល់វិញ
បន្ទាប់ពីបាត់បង់តំណែងកំពូលតារាងនៃកីឡាកររកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេមួយរយៈពេល ខ្សែប្រយុទ្ធ Marcus Haber បានឡើងឈរលើកំពូលតារាងវិញហើយ ក្រោយរកបាន២គ្រាប់ក្នុងការប្រកួតសប្តាហ៍ទី១៥នៃជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២។

នៅក្នុងសប្តាហ៍ទី១៣ និង១៤ ខ្សែប្រយុទ្ធមុតស្រួច Takumu Nishihana របស់ក្លឹបក្រសួងការពារជាតិជាអ្នកឈរលើកំពូលតារា បន្ទាប់ពីរកបានគ្រាប់បាល់ជាបន្តបន្ទាប់រហូតដល់១៦គ្រាប់ដើម្បីដាច់គ្រាប់បាល់របស់ Marcus Haber ដែលមាន១៥គ្រាប់។
ប៉ុន្តែសម្រាប់ការប្រកួតក្នុងសប្តាហ៍ទី១៥នៅពេលព្រះខ័នរាជស្វាយរៀងបានយកឈ្នះគិរីវង់សុខសែនជ័យដ៏ធំធេងក្នុងលទ្ធផល ១០-០។ ក្នុងចំណោមគ្រាប់បាល់ទាំង១០គ្រាប់នេះ Marcus Haber ស៊ុតបាន២គ្រាប់ដែលសរុប១៧គ្រាប់នាំមុខ Takumu ដើម្បីឈរលើកំពូលតារាង។

ឈានដល់សប្តាហ៍ទី១៥ ព្រះខ័នរាជស្វាយរៀងនៅតែបន្តនាំមុខក្រុមលេខ២ចំនួន១០ពិន្ទុ ដោយឈរលើកំពូលតារាងជាមួយនឹងពិន្ទុសរុប៣៨ ខណៈវិសាខាមាន២៨ពិន្ទុ ហើយក្រុមលេខ៣ បឹងកេតមាន២៧ពិន្ទុ៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១២ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន