សន្តិសុខសង្គម
ក្រសួងផាកពិន័យប្រាក់ ១០ លានរៀលពីមន្ទីរពេទ្យម្លិះដង្កោបញ្ចេញឡានពេទ្យដឹកអ្នករងរបួសគ្រោះថ្នាក់ចរាចរណ៍
ក្រសួងសុខាភិបាលបានព្រមាន និងផាកពិន័យប្រាក់ ១០ លានរៀលពីលោក ស៊ី វន់ ម្ចាស់មន្ទីរពេទ្យម្លិះដង្កោពីកំហុសបញ្ចេញឡានពេទ្យសង្គ្រោះរបស់ខ្លួនដឹកអ្នករបួសគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវយកមកព្យាបាលនៅក្នុងគ្លិនិករបស់ខ្លួន។

សេចក្ដីព្រមានរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃទី ១៥ ខែសីហា ២០២២នេះ ឱ្យដឹងថា មន្ទីរពហុព្យាបាលម្លិះដង្កោតែងតែយករថយន្តគិលានសង្គ្រោះរបស់ខ្លួនចេញទទៅដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវយកមកព្យាបាលនៅមន្ទីរពេទ្យរបស់ខ្លួនខុសច្បាប់ ដែលក្រសួងសុខាភិបាលបានហាមឃាត់ និងបានណែនាំគ្រប់គ្លិនិកឯកជនទាំងអស់មិនអនុញ្ញាតឱ្យយករថយន្តគិលានសង្គ្រោះឯកជនរបស់ខ្លួនចេញទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវយកមកព្យាបាលក្នុងគ្លិនិកឯកជនរបស់ខ្លួនជាដាច់ខាត។

ក្រសួងក៏បង្គាប់ឱ្យលោកវេជ្ជបណ្ឌិត ស៊ឹម វន់ ម្ចាស់មន្ទីរពហុព្យាបាល ម្លិះដង្កោ បញ្ឈប់ជាបន្ទាន់ចំពោះការយករថយន្តសង្គ្រោះរបស់ខ្លួនទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍យកទៅព្យាបាលនៅគ្លិនិករបស់ខ្លួន និងបានផាកពិន័យអន្តរការជាប្រាក់ ១០ លានរៀលចំពោះកំហុសដែលមាន៕


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា