ព័ត៌មានអន្ដរជាតិ
អាមេរិក ជំរុញពលរដ្ឋរបស់ខ្លួន ឲ្យចាកចេញពី អ៊ុយក្រែន ជាបន្ទាន់ (មានវីដេអូ)
រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងជំរុញឲ្យជនជាតិអាមេរិកនៅអ៊ុយក្រែន ត្រូវចាកចេញពីប្រទេសនេះជាបន្ទាន់ ដោយព្រមានថា រុស្ស៊ីកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងទីតាំងរដ្ឋាភិបាលក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

សេចក្តីប្រកាសផ្នែកសន្តិសុខ នៅលើគេហទំព័ររបស់ស្ថានទូតបាននិយាយថា “ស្ថានទូតអាមេរិក សូមជំរុញឲ្យពលរដ្ឋអាមេរិក ចាកចេញពីអ៊ុយក្រែនឥឡូវនេះ ដោយប្រើមធ្យោបាយដឹកជញ្ជូនតាមផ្លូវគោកជាលក្ខណៈឯកជន ប្រសិនបើមានសុវត្ថិភាព”។
សេចក្តីប្រកាសបន្តថា “ស្ថានភាពសន្តិសុខនៅទូទាំងប្រទេសអ៊ុយក្រែន មានភាពប្រែប្រួលខ្លាំង ហើយលក្ខខណ្ឌអាចនឹងកាន់តែយ៉ាប់យ៉ឺនដោយគ្មានការព្រមានជាមុន”។

ការព្រមានជាថ្មីរបស់សហរដ្ឋអាមេរិក កើតឡើងខណៈការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ឈានចូលដល់ខែទី៦ ហើយកើតឡើង បន្ទាប់ពីការព្រមានស្រដៀងគ្នាពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និងមន្ត្រីដទៃទៀត ដែលថា ទីក្រុងមូស្គូអាចនឹងធ្វើការវាយប្រហារខ្លាំងៗ រួមទាំងការបាញ់មីស៊ីលផងដែរនៅថ្ងៃពុធ ស្អែកនេះ។
លោក Zelensky បាននិយាយនៅក្នុងសារជាវីដេអូមួយកាលពីចុងសប្តាហ៍ថា “យើងទាំងអស់គ្នាចាំបាច់ត្រូវតែដឹងថា ក្នុងសប្តាហ៍នេះ រុស្ស៊ីអាចព្យាយាមធ្វើអ្វីដែលអាក្រក់ ជាពិសេសអ្វីដែលអាក្រក់ជាទីបំផុត”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ កម្របំផុត! មេទ័ពអ៊ុយក្រែន ទម្លាយតួលេខទាហានរបស់ខ្លួន ដែលត្រូវ រុស្ស៊ី សម្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


