សន្តិសុខសង្គម
សត្វឱម៉ាល់ទិចក្មេងស្រីម្នាក់ប្រមាណ ១០០មេ ស្លាប់មុនបញ្ជូនដល់មន្ទីរពេទ្យគន្ធបុប្ឋា
(ខេត្តស្វាយរៀង): ក្មេងស្រីអាយុ០៧ឆ្នាំម្នាក់ បានបាត់បង់ជីវិត ក្រោយពីត្រូវសត្វឱម៉ាល់ទិច ប្រមាណ ១០០មេ នៅរសៀលថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២២ ស្ថិតនៅភូមិមេលោង សង្កាត់ចេក ក្រុងស្វាយរៀង ចម្ងាយពីផ្ទះ២០០ម៉ែត្រ។

បើតាមស្ត្រីឈ្មោះ ហ៊ូ ស៊ីណា អាយុ៣៦ឆ្នាំ ត្រូវជាម្តាយជនរងគ្រោះ និងឳពុកឈ្មោះ ខៀវ ថេន អាយុ៣៥ឆ្នាំ បានឲ្យដឹងថា មុនពេលកើតហេតុកូនស្រីឈ្មោះ ភឿន ចន្ថា អាយុ៧ឆ្នាំ រៀនថ្នាក់ទី១ នៅសាលាបឋមសិក្សា២ធ្នូ បានជិះកង់ទៅលេងនៅវាលស្រែ តាមជីតា ទៅឃ្វាលគោ នៅមាត់បឹងតាបែន ខណៈដែលកំពុងជិះកង់ទៅដល់បឹង ស្រាប់តែមានខ្យល់យ៉ាងខ្លាំងបោកបក់បណ្តាលឲ្យដាច់ធ្លាក់សំបុកឳម៉ាល់ប៉ុនល្អី ពីលើចុងត្នោត មកដីចំពីមុខកង់ជនរងគ្រោះ ស្រាប់តែសត្វឳម៉ាល់ហើរចេញពីសំបុកមកព្រួតទិច សុសខ្លួនប្រមាណ ១០០មេ ភ្លាមៗ នាងក៏ផ្តួលកង់រួចរត់ចេញ ហើយស្រែកហៅតាឲ្យជួយ។ លោកតាក៏រត់ទៅជួយអូសចេញចម្ងាយពីសំបុកឳម៉ាល់ប្រមាណជា៥០ម៉ែត្រ សត្វឳម៉ាល់ក៏លែងដេញ។

ប្រភពបន្តថា ពេលនោះក្មេងស្រីរងគ្រោះឈឺចុកចាប់យ៉ាងខ្លាំងក៏ប៉ុន្តែនៅមានស្មារតីរឹងមាំ ជីតា ក៏នាំត្រឡប់មកផ្ទះ ដើរមកដល់ផ្ទះខ្លួនឯងហើយបានឲ្យឳពុកម្តាយដឹកនាងតាមម៉ូតូទៅមន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីសង្គ្រោះ។
ឪពុកម្តាយក្មេងស្រី បានរៀបរាប់ទាំងទឹកភ្នែកថា ពេលទៅដល់មន្ទីរពេទ្យខេត្តស្វាយរៀងគឺនៅវេលាម៉ោង៥និង០០នាទីល្ងាច ក្រុមគ្រូពេទ្យ បានធ្វើតេស្តកូវីដ-១៩ (លទ្ធផល់អវិជ្ជមាន) ទើបពេទ្យឲ្យឳពុកបីកូន ទៅអគារកុមារ រួចដាក់សេរ៉ូមមួយកំប្លោក និងចាក់ថ្នាំ២ម្ជុល ក៏ទៅបាត់ រហូតដល់ម៉ោ៧ និង៣០នាទីយប់ មានលោកគ្រូពេទ្យម្នាក់មកមើល ហើយនិយាយថា “កូននេះធ្ងន់ណាស់ហើយ បើមានលទ្ធភាពបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផាទៅៗ” ហើយក៏ទៅបាត់ក្រោយមកមានគ្រូពេទ្យក្មេងៗ ២នាក់មកមើល គាត់ក៏និយាយថា “បើគ្មានលទ្ធភាពព្យាបាលកូនខ្ញុំទេ ខ្ញុំសុំបញ្ជូនទៅភ្នំពេញ“? ខណៈនោះគ្រូពេទ្យសុំទុកតាមដានរយៈពេល១ម៉ោងទៀតសិន មិនអីទេចាំឲ្យកូនបត់ជើងតូច(នោម)សិនក្រែងធូរ ក៏បន្តែកូនស្រីកាន់តែឈឺចុកចាប់ពេញខ្លួនប្រាណខ្លាំងឡើងៗ រហូតម៉ោង៨និង១០នាទីយប់ ទើបបញ្ជូនបន្តទៅមន្ទីរពេទ្យគន្ធបុប្ឋាភ្នំពេញ តាមរយៈរថយន្តសាមុយឯកជន។

អ្នកស្រី ជាម្តាយ បានឲ្យដឹងដូច្នេះថា «ម្ចាស់រថយន្តយកតម្លៃ ១៨០ដុល្លារ ដឹកដល់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដោយរថយន្តសាមុយ ឯកជននោះចាស់បើកយឺត រហូតដល់ម៉ោង១០និង៣០ យប់ទើបដល់មន្ទីរ ពេលគ្រូពេទ្យលើកយកចុះពីររថយន្តក៏បានដាច់ខ្យល់ស្លាប់តែម្តង»។
ស្រ្តីជាម្តាយនិយាយទាំងអួលដើមករថា “អាណិតកូនស្រីខ្លោចចិត្ត និយាយរហូត ឲ្យគ្រូពេទ្យជួយ និយាយរហូតដាច់ខ្យល់ស្លាប់“។
អាណាព្យាបាលក្មេងស្រីរងគ្រោះ សូមឱ្យគ្រូពេទ្យខេត្តស្វាយរៀង ទទួលខុសត្រូវចំពោះការស្លាប់របស់កូនស្រីគាត់ និងស្នើដល់លោកប្រធានមន្ទីរសុខាភិបាលខេត្ត រដ្ឋមន្ត្រីក្រសួងសុខាភិបាល អភិបាលខេត្តស្វាយរៀង ជួយចុះអធិការកិច្ច បញ្ហាគ្រូពេទ្យ មិនសូវយកចិត្តទុកដាក់ផ្តល់សេវា ថែទាំព្យាបាលអ្នកជំងឺ ដែលត្រូវសង្គ្រោះបន្ទាន់ ឈានដល់ការបាត់បង់ជីវិត៕ ដោយ:ភក្ដី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


