Connect with us

កីឡា

តាម​ដាន​​សំដី​របស់​ ទុំ សារ៉ាយ និង Conor Nestor មុន​ក្រុម​ទាំង​ពីរ​ប៉ះ​គ្នា​ថ្ងៃ​នេះ

បានផុស

នៅ

លោក ទុំ សារ៉ាយ ​បាន​ចាត់​ទុក​ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ជា​ឧបសគ្គ​ធំ​ផុត​សម្រាប់​ក្លឹប​​អគ្គិសនី​កម្ពុជា​​នៅ​ពេល​ក្លឹប​ទាំង​ពីរ​ត្រូវ​ប្រកួត​គ្នា​វេលា​ម៉ោង​៣:៣០​នាទី​រសៀល ថ្ងៃ​ពុធ​ ខែ​សីហា​​នេះ​ក្នុង​វគ្គ​​៨​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន ថ្នាក់​ជាតិ​ លើក​​ទី​១៦ ឆ្នាំ​២០២២។

ក្រុម​ព្រះ​ខ័ន​រាជស្វាយរៀង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​មួយ​គ្នា​នេះ លោក Conor Nestor បាន​មើល​ឃើញ​ពី​ភាព​ខ្លាំង​របស់​អគ្គិសនី​កម្ពុជា​ដោយសារ​ក្រុម​​ដែល​ហៅ​កាត់ EDC លេង​ជា​កីឡាករ​ក្នុង​ស្រុក​សុទ្ធ​ធ្វើ​​ឲ្យ​មាន​ការ​​យល់​ចិត្ត​គ្នា​កម្រិត​ខ្ពស់ និង​សំបូរ​កីឡាករ​វ័យ​ក្មេង​គុណ​ភាព​។

ក្រុម​អគ្គិសនី​កម្ពុជា

ប្រវត្តិ​ជួប​គ្នា​ចុង​ក្រោយ​កាល​ពី​ឆ្នាំ​២០១៧​ ក្រុម​ទាំង​ពីរ​មាន​ភាព​ស្វិត​ស្វាញ​ខ្លាំង​មែន​ទែន។ ព្រះ​ខ័ន​រាជ​ស្វាយរៀង និង​អគ្គិសនី​កម្ពុជា បាន​ជួប​គ្នា​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់​សម្តេច​តេជោ​​ដែល​នៅ​ពេល​នោះ ​ជើង​ទី១ ស្មើ​គ្នា​ ២-២ ហើយ​​ជើង​ទី​២ ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​យក​ឈ្នះ ២-៤ បន្ទាប់​ពី​ថែម​ម៉ោង​១៥​នាទី​ពីរ​ដង។  

លោក ទុំ សារ៉ាយ ​គ្រូ​បង្វឹក​​​អគ្គិសនី​កម្ពុជា បាន​លើក​ឡើង​ថា ៖«ព្រះ​ខ័ន​រាជ​ស្វាយរៀង​ជា​ឧបសគ្គ​ធំ​បំផុត​សម្រាប់​អគ្គិសនី​កម្ពុជា ដោយសារ​​​ក្លឹប​នេះ​​ប្រជែង​ជើង​ឯកជា​រៀង​រាល់​ឆ្នាំ​ក្នុង​ពាន​រង្វាន់​សម្តេច​តេជោ ដូច្នេះ​​​​កីឡាករ​របស់​​គេ​​​សុទ្ធ​​តែ​មាន​បទ​ពិសោធ​ច្រើន​ទាំង​ការ​លេង​ខ្មែរសុទ្ធ និង​​ការ​លេង​​ខ្មែរ​ជា​មួយ​កីឡាករ​បរទេស។ ការ​លេង​របស់​ពួក​គាត់​ជា​ក្រុម​ល្អ ​នឹង​ធ្វើ​ឲ្យ​​​អគ្គិសនី​កម្ពុជា​​ជួប​ការ​លំបាក​ខ្លាំង។ ​ម្យ៉ាង​ទៀត​ក្លឹប​នេះ​​មាន​កីឡាករ និង​យុវជន​​លេង​ជម្រើស​ជាតិ ខណៈ​អគ្គិនសី​កម្ពុជា​មិន​មាន​​ទេ​។ ​ទោះ​ជា​យ៉ាង​ណា អគ្គិនសី​កម្ពុជា​នឹង​ខិត​ខំ​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​​សម្រាប់​ការ​ប្រកួត​ប្រជែង​ជា​មួយ​ក្លឹប​ខ្លាំង​មក​ពី​លីគ​កំពូល»

លោក ទុំ សារ៉ាយ

ចំណែក​លោក Conor Nestor គ្រូ​បង្វឹក​ព្រះ​ខ័ន​រាជ​ស្វាយរៀង បានរៀប​រាប់​ថា ៖«ក្រុម​ទាំង​ពីរ​ជួប​គ្នា​លើក​ចុង​ក្រោយ​នៅ​ពាន​រង្វាន់​សម្តេច​តេជោគឺ​ក្នុង​ឆ្នាំ​​២០១៧ ហើយ​​ការ​ប្រកួត​​នោះ​បាន​​​បន្ថែម​ម៉ោង។ យើង​ទាំង​អស់​គ្នា​ដឹង​ថា EDC ជា​ក្រុម​មួយ​ដែល​​គ្រោះ​ថ្នាក់​បំផុត​ក្នុង​ការ​ប្រកួត​នេះ ពី​ព្រោះ​ពួក​គេ​លេង​តែ​កីឡាករ​ក្នុង​ស្រុក​សុទ្ធ​ជា​រៀង​រាល់​សប្តាហ៍ ដូច្នេះ​ពួក​គេ​យល់​ចិត្ត​គ្នា​ខ្ពស់​ណាស់។ ពួក​គេ​សំបូរ​កីឡាករ​វ័យ​ក្មេង​​ដែល​មាន​​គុណ​ភាព ហើយ​​យើង​ច្បាស់​ណាស់​ ត្រូវ​​​កែ​លំអ​​ទម្រង់​លេង​​របស់​យើង​នៅ​ពេល​ជួប​​​ពួក​គេ»

លោក Nonor Nestor

កម្មវិធី​ប្រកួត​វគ្គ​៨​ក្រុម ថ្ងៃ​ទី​២៤ ខែ​សីហា

  • អគ្គិសនីកម្ពុជា ​vs​ ព្រះ​ខ័ន​រាជ​ស្វាយរៀង នៅ​កីឡដ្ឋាន​អគ្គិសនី​ ម៉ោង​៣:៣០​នាទី​រសៀល​ (ផ្សាយ​ផ្ទាល់​តាម​ផេក Hun Sen Cup)
  • កោះកុង អេហ្វស៊ី vs បឹងកេត នៅ​វិទ្យាល័យ​តេជោសែន កោះកុង ម៉ោង៣:៣០​នាទី​រសៀល​ (ផ្សាយ​ផ្ទាល់​តាម​ BTV)
  • កង​យោធពល​ខេមរភូមិន្ទ vs វិសាខា នៅ​ស្តាត​ចាស់ ម៉ោង​៦:៣០​នាទី​ល្ងាច (ផ្សាយ​ផ្ទាល់​តាម​ផេក Hun Sen Cup)
  • ភ្នំពេញ​ក្រោន vs ណាហ្គាវើលដ៍ នៅ ស្មាត​ អអេសអិន ម៉ោង​៦:៣០នាទី​ល្ងាច​ (ផ្សាយ​ផ្ទាល់​តាម​ BTV)

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ថ្ងៃទី២៧ ក្រោមកិច្ចសហការរវាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម,  ឯកឧត្តម មាន ចាន់យ៉ាដា, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រៀបចំផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹកជាង ៥ពាន់គ្រួសារ និងជាង ៣ម៉ឺននាក់នៅខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

ថៃកាន់តែអមនុស្សធម៌ឡើងៗ និងបន្តបាញ់ប្រហារចូលមូលដ្ឋានជនស៉ីវិលកម្ពុជា ទម្លាក់គ្រាប់បែកឆេះផ្ទះពលរដ្ឋនៅក្រុងសំរោង និងស្រុកបន្ទាយអំពិល

ព័ត៌មានជាតិ៨ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

ព័ត៌មានជាតិ៨ ម៉ោង មុន

សិស្សតាមព្រំដែនកម្ពុជា-ថៃ ស្នើក្រសួងអប់រំពន្យារពេលដំណើរការប្រឡងបាក់ឌុប

ព័ត៌មានជាតិ៩ ម៉ោង មុន

ប្រជាពលរដ្ឋខ្មែរប្រមាណ ៥០០ នាក់ នៅប្រទេសជប៉ុន ប្រមូលផ្ដុំតវ៉ា និងថ្កោលទោស ប្រឆាំងការឈ្លានពានរបស់ចោរសៀមលើអធិបតេយ្យភាពកម្ពុជា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ចិន​ ច្រានចោល​ព័ត៌មានក្លែងក្លាយ​​របស់​ថៃ ដែល​ថា​ខ្លួន​​​ផ្តល់​អាវុធ​ថ្មី​ដល់​កម្ពុជា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេដឹក​នាំ​ហ្វីលីពីន ប្រកាសចូល​ខ្លួន​​ជួយ​ស្ដារ​សន្តិភាព​ឡើង​វិញ​នៅ​ក្នុង​ជម្លោះ​រវាង​កម្ពុជា-ថៃ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ប្រមុខ​ UN ជំរុញ​ឲ្យ​កម្ពុជា-ថៃឈាន​ដល់​បទ​ឈប់​បាញ់​ជា​បន្ទាន់

កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
សេចក្ដីជូនដំណឹង១៧ ម៉ោង មុន

Jasmine កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចេញវីដេអូពីរភាសា អង់គ្លេសនិងចិន ដើម្បីសម្តែងការអបអរដែលកម្ពុជា-ថៃ យល់ព្រមបទឈប់បាញ់ ក្រោមការសម្របសម្រួលពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម