ជីវិតកម្សាន្ដ
មិត្តជិតស្និទ្ធ Pinky បដិសេធថា ស្វាមីនាងមិនស្គាល់នាយកប្រតិបត្តិ Forex3D ឡើយ
តារាសម្ដែងស្រី Yardthip Rajpal បានបង្ហោះសារដ៏វែងអន្លាយមួយតាមរយៈបណ្ដាញសង្គមអ៊ិនស្តាក្រាមថា ស្វាមីនាង មិនស្គាល់នាយកប្រតិបត្តិរបស់ Forex3D ឡើយ។

ស្របពេលជាមួយគ្នានេះដែរ Mek Rama ដែលជាប្តី Yardthip Rajpal ត្រូវបានគេអះអាងថា ជាបេក្ខភាពលោក Aphirak Kotthi នាយកប្រតិបត្តិក្រុមហ៊ុន FOREX-3D ហើយលោក Mek Rama ក៏ធ្លាប់បានចេញមុខបកស្រាយថា ខ្លួនមិនដែលពាក់ព័ន្ធនឹងបុគ្គលឈ្មោះ Apirak សូម្បីតែបន្តិច។
តាមរយៈការដើម្បីបំភ្លឺពីបញ្ហាពាក់ព័ន្ធករណី Forex3D នេះតារាស្រីរូបនេះបានបញ្ជាក់ថា ប្តីរបស់នាងមិនធ្លាប់ស្គាល់ Forex3D គឺលោក Apirak និងបានទិញខុនដូតាមរយៈឈ្មួញកណ្ដាលត្រឹមត្រូវ និងមិនមែនជាបេក្ខភាពណាមួយដូចដែលព័ត៌មានបានចុះផ្សាយផ្ដេសផ្ដាសឡើយ។


Yardthip បានបញ្ជាក់បន្ថែមថា “តាមដំណឹងដែលបានចេញមក ខ្ញុំសូមអង្វរកុំឲ្យដាក់រូបកូនយើង ឬសរសេរអំពីកូនយើងក្នុងព័ត៌មាន។ ករណី forex3d ដែលត្រូវបានភ្ជាប់ និងមគ្គុទ្ទេសក៍ការសរសេរ ដូចពួកយើងបានទៅចូលរួមដែរ ព្រោះឥទ្ធិពលប៉ះពាល់ផ្ទាល់ដល់គ្រួសារ។ ខុនដូនេះត្រូវបានទិញយ៉ាងត្រឹមត្រូវ ដោយមានភស្តុតាងពេញលេញ។ ខ្ញុំ និង ស្វាមី មិនដែលស្គាល់ Apirak មុននឹងទិញខុនដូទេ។ រហូតដល់ថ្ងៃដែលគាត់ត្រូវបានកាត់ទោស ទើបមានព័ត៌មានចេញហើយខុនដូនេះ ប្ដីរបស់ខ្ញុំបានទិញលក់តាមរយៈមេខ្យល់ មុន Apirak ត្រូវគេកាត់ទោស។ ពេលចុះកិច្ចសន្យាលក់ដូរ ប្ដីខ្ញុំមិនដឹងថា ខុនដូដែលទិញនោះមានបញ្ហាទេ។ ពេលវេលាកន្លងផុតទៅ គេឃើញពីព័ត៌មានថា អតីតម្ចាស់នឹងត្រូវកាត់ទោស និងពាក់ព័ន្ធនឹងករណីឆបោកហើយបញ្ជាក់ថា ស្វាមីនាងខ្ញុំមិនមែនជាបេក្ខភាពណាមួយទេ។ ដូច្នេះខ្ញុំសូមបញ្ជាក់ពីតំបន់នេះ។”

គួររំលឹកដែរថា Yardthip និង Pinky គឺជាមិត្តជិតស្និទ្ធជាមួយគ្នាតាំងពីសម័យនៅរៀនម៉្លេះ។ ខណៈតារាសម្ដែងស្រី Pinky ត្រូវប៉ូលិសបញ្ជូនខ្លួនទៅកាន់ពន្ធនាគារទាក់ទងនឹងក្ដីក្ដាំបោកប្រាស់លុយ ភ្លាមៗនោះដែរ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើន ក៏បាននិយាយដូចៗគ្នាថា ហេតុអ្វីមិនឃើញ Yardthip ចេញមុខលើកទឹកចិត្ត Pinky ជាសាធារណៈបែបនេះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយរងការរិះគន់បោះបង់ Pinky ពេលលំបាក Yardthip បង្ហោះសារបកស្រាយយ៉ាងវែងអន្លាយ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ