កីឡា
ប៊ុនសិទ្ធ ដេញវ៉ៃថៃ៥ទឹកពេញអត់ឈ្នះ ខណៈ វិឆ័យ វ៉ៃឲ្យថៃសន្លប់ឈរ
អ្នកលេងគុនខ្មែរ ពេជ្រ ប៊ុនសិទ្ធ បានចាញ់ពិន្ទុកីឡាករថៃ ផេតអភិឆាត ស៊ីតហ្វាស៊ីថង បើទោះជារូបគេបានដេញវ៉ៃ៥ទឹកពេញក៏ដោយ ខណៈ វង្ស វិឆ័យ ផ្តល់មេរៀនចចាស់ដៃដល់កីឡាករថៃ ឆានឆ័យ ឆ.អាតវីន សន្លប់ឈរក្នុងទឹកទី៤។

ការប្រកួតប្រដាល់គុនខ្មែរប្រចាំសប្តាហ៍នៅសង្វៀនខារ៉ាបាវស្ទឹងមានជ័យកាលពីយប់ថ្ងៃអាទិត្យ ទី២៨ ខែសីហា ឆ្នាំ២០២២ បានធ្វើឲ្យកក្រើកមិនខុសពីការប្រកួតខ្សែក្រវាត់ខារ៉ាបាវប៉ុន្មានឡើយ។ ទោះជាយ៉ាងណាយប់មិញនេះ អ្នកគាំទ្រថប់អារម្មណ៍មិនស្ទើរទេនៅពេលកីឡាករ ផេតអភិឆាត បានព្យាយាមរត់ពេញសង្វៀនតាំងពីទឹកទី១ដល់ទី៥។

ការពិតនៅលើសង្វៀនបង្ហាញថា ពេជ្រ ប៊ុនសិទ្ធ បានព្យាយាមសម្រុកចូលវ៉ៃកីឡាករ ផេតអភិឆាត យ៉ាងខ្លាំងតាំងពីទឹកទី១រហូតដល់ទឹកទី៥ ប៉ុន្តែអាវុធប្រចាំត្រកូលរបស់គេគឺកណ្តាប់ដៃ និងកែងមិនអាចធ្វើអ្វីបានលើកីឡាករថៃឡើយ។ ផ្ទុយទៅវិញ ផេតអភិឆាត ថ្វីបើព្យាយាមថយក្រោយមែន ប៉ុន្តែអាវុធរបស់គេចេញច្បាស់ៗ។

នៅទឹកទី១ នៅពេល ពេជ្រ ប៊ុនសិទ្ធ ព្យាយាមដើរចូលវ៉ៃត្រូវបានកីឡាករថៃ ផេតអភិឆាត ទាត់ជើងក្រោមផ្ទួនៗ និងទាត់ផ្កាប់ចានចំករបស់អ្នកលេងគុនខ្មែរបណ្តាលឲ្យអាជ្ញាកណ្តាលរាប់ ពេជ្រ ប៊ុនសិទ្ធ ៨ម្តង។ បន្ទាប់ពីត្រូវបានរាប់៨ម្តង ប៊ុនសិទ្ធ រឹតតែប្រឹងសម្រុកចូលវ៉ៃ តែគ្មានប្រសិទ្ធភាពសោះ។

នៅទឹកទី២ ពេជ្រ ប៊ុនសិទ្ធ បន្តសម្រុកចូលវ៉ៃ ខណៈលើកនេះកីឡាករថៃថយក្រោយចេញផ្លែកែងបណ្តាលឲ្យអ្នកលេងគុនខ្មែរបែកឈាម។ នៅទឹកទី៣ ៤ និង៥ ផេតអភិឆាត កាន់តែថយខ្លាំងឡើង ប៉ុន្តែរូបគេថយក្រោយចេញអាវុធ ខណៈ ប៊ុនសិទ្ធ ដាក់សម្ពាធចូលវ៉ៃយ៉ាងណាក៏គ្មានប្រសិទ្ធភាព។ ទីបំផុតចៅក្រមកាត់សេចក្តីឲ្យកីឡាករថៃឈ្នះពិន្ទុ ប៊ុនសិទ្ធ។

គូអន្តរជាតិជាមួយទៀត វង្ស វិឆ័យ បានផ្តួលកីឡាករថៃ ឆានឆ័យ ឆ.អាតវីន ឲ្យសន្លប់ឈរក្នុងទឹកទី៤។ មែនទែនទៅ គូនេះចាប់ពីទឹកទី៣ ការប្រកួតមិនសូវជាលើសខ្វះគ្នាប៉ុន្មានឡើយ ហើយ វង្ស វិឆ័យ ត្រូវភ្នែកហើមឡើងធំ។

យ៉ាងណា នៅទឹកទី៤ វិឆ័យ បានយកជើងធាក់ចំលើពោះរបស់កីឡាករថៃដែលប្រហែលជាធ្វើឲ្យរូបគេចុកឆ្អល់ខ្លាំងទើបគ្មានកម្លាំងវ៉ៃសោះបណ្តាលឲ្យអ្នកលេងគុនខ្មែរវ៉ៃសន្ធាប់បន្ថែមទាំងកណ្តាប់ដៃ និងកែង ហើយក៏ទ្រេតទៅលើខ្សែសង្វៀនដែលត្រូវបានរាប់ និងបញ្ឈប់ការប្រកួតតែម្តង។ នៅពេលនោះ ប្រសិនបើ អាជ្ញាកណ្តាលមិនជួយទប់ទេ ឆានឆ័យ ប្រហែលជាដួលផ្តាប់មុខបាត់ទៅហើយ៕








អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៩ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


