ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ ឲ្យលោកខាងលិចកុំមើលងាយកម្លាំងយោធា រុស្ស៊ី ព្រោះសង្គ្រាមទី ២ អាចផ្ទុះគ្រប់ពេល
ប្រមុខការពារជាតិអាល្លឺម៉ង់លោក Eberhard Zorn បានជំរុញឲ្យលោកខាងលិចកុំមើលស្រាលកម្លាំងយោធារបស់រុស្ស៊ី ហើយរដ្ឋាភិបាលទីក្រុងមូស្គូអាចបញ្ជាឲ្យផ្ទុះសង្គ្រាមទី ២ នៅពេលណាក៏បាន ប្រសិនបើជ្រើសរើសធ្វើដូច្នេះ ។

លោកឧត្តមសេនីយ៍ Zorn បានប្រាប់ Reuters នៅក្នុងបទសម្ភាសន៍មួយថា “កងកម្លាំងដីគោករុស្ស៊ីភាគច្រើនអាចនឹងត្រូវជាប់គាំងនៅអ៊ុយក្រែននាពេលនេះ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី យើងមិនគួរមើលស្រាលសក្តានុពលរបស់កងកម្លាំងដីគោករុស្ស៊ីក្នុងការលុកលុយសង្គ្រាមលើកទី ២ នោះទេ” ។
លោកបានបន្ថែមថា រុស្ស៊ីក៏មានកងទ័ពជើងទឹក និងកងទ័ពអាកាសក្នុងការកម្ចាត់សត្រូវរបស់ខ្លួនផងដែរ ប៉ុន្តែនៅពេលនេះកងទ័ពជើងទឹករុស្ស៊ីភាគច្រើនមិនទាន់ត្រូវបានដាក់ពង្រាយក្នុងសង្គ្រាមលើអ៊ុយក្រែននោះទេ ខណៈកម្លាំងទ័ពអាកាសរុស្ស៊ីនៅតែមានសក្ដានុពល ជាពិសេសគឺបង្កការគំរាមកំហែងដល់អង្កការណាតូតែម្ដង ។

លោក Zorn បាននិយាយទៀតថា រុស្ស៊ីមានសមត្ថភាពយ៉ាងស្វាហាប់ក្នុងការពង្រីកជម្លោះក្នុងតំបន់ ។ ទោះជាពេលនេះការវាយប្រហាររបស់រុស្ស៊ីបានថយចុះក៏ដោយ ប៉ុន្តែកងកម្លាំងរបស់ទីក្រុងមូស្គូត្រូវបានគាំទ្រដោយការបាញ់កាំភ្លើងធំ ហើយនៅតែឆ្ពោះទៅមុខជាលំដាប់ដោយមិនគិតពីជនស៊ីវិលអ៊ុយក្រែរងគ្រោះនោះទេ” ។
ជាចុងក្រោយលោកឧត្តមសេនីយ៍បញ្ជាក់ថា រុស្ស៊ីមានគ្រាប់កាំភ្លើងយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ ពួកគេបាញ់កាំភ្លើងធំប្រហែល ៤ ម៉ឺនទៅ ៦ ម៉ឺនគ្រាប់ក្នុងមួយថ្ងៃ ហើយប្រាកដណាស់ថា វានឹងបណ្តាលឲ្យមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំងដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ុយក្រែន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Reuters
ចុចអាន ៖ រុស្ស៊ី ប្រាប់កម្រិតវិទ្យុសកម្មនៅរោងចក្រនុយក្លេអ៊ែរ ក្រោយ អ៊ុយក្រែន បាញ់ផ្លោង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៥ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


