ជីវិតកម្សាន្ដ
Chris Rock ទើបទម្លាយអារម្មណ៍ពិតដែលត្រូវទះកំភ្លៀង ថែមទាំងដៀល Will Smith ថា ជាសុភាពបុរសក្លែងក្លាយ
តារាកំប្លែង Chris Rock ទីបំផុតបានចែករំលែកពីអារម្មណ៍របស់គាត់ ដែលត្រូវតារាសម្ដែង Will Smith ទះកំផ្លៀង នៅក្នុងកម្មវិធីពានរង្វាន់ Oscars ឆ្នាំនេះ អំឡុងពេលគាត់យកឈ្មោះភរិយា Will Smith មកនិយាយលេងសើច។

កាលពីយប់ថ្ងៃទី១ ខែកញ្ញា កន្លងទៅថ្មីៗនេះ Chris Rock បានផ្ដល់បទសម្ភាសន៍ជាមួយមិត្តរួមអាជីព Dave Chappelle ក្នុងកម្មវិធីរបស់ Liverpool ថា គាត់ពិតជាមានអារម្មណ៍ឈឺចាប់ជាទីបំផុត ដែលត្រូវកំភ្លៀងរបស់ Will Smith។ យប់នោះ ជាយប់ដែលគាត់មិនអាចបំភ្លេចបានអស់មួយជីវិត។

មិនតែប៉ុណ្ណោះ គាត់ថែមទាំងឆ្លៀតដៀលទៅកាន់ Will Smith ធ្ងន់ៗថា តារាហូលីវូដរូបនេះក្លែងជាសុភាពអស់រយៈពេល ៣០ឆ្នាំ ដែលការពិតទៅលោកមិនខុសពីជនបាតផ្សារនោះទេ។ ស្របពេលជាមួយគ្នាដែរ Chris Rock ពិតជាសង្ឃឹមថា Will Smith មិនពាក់របាំងមុខនោះតទៅទៀតឡើយ។

យ៉ាងណាមិញ ជុំវិញរឿងអាស្រូវដ៏កក្រើកនេះ Will Smith បានចេញមុខសុំទោសជាសាធារណៈរួចហើយ ប៉ុន្តែកាលទើបកើតរឿងថ្មីៗ Chris មិនបានឆ្លើយតបចំពោះការសុំអភ័យទោសនោះទេ។ ដោយឡែកក្រោយពេលកើតរឿង Will Smith ត្រូវបានម្ចាស់ផលិតកម្មលុបចោលកុងត្រាជួលសម្ដែង ចំណែកកម្មវិធីពានរង្វាន់អូស្ការវិញ លោកត្រូវគេហាមប្រាមមិនឱ្យចូលរួមរយៈពេល ១០ឆ្នាំ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ កើតរឿងយូរហើយ ពេលនេះអតីតភរិយា Will Smith ស្រាប់តែចេញមុខសុំទោសជំនួសលោក
-
សន្តិសុខសង្គម១៦ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


