ជីវិតកម្សាន្ដ
Madonna សារភាពត្រង់ៗថា នាងងប់ងុលនឹងសិច
ម្ចាស់ក្សត្រីយប៉ុប ម៉ាដូណា (Madonna) សារភាពត្រង់ៗដោយមិនលាក់លៀម ខ្លួនគឺជាមនុស្សឈ្លក់វង្វេងនឹងការរួមភេទ ហើយនាងថែមទាំងសារភាពនៅក្នុងវីដេអូថ្មីមួយរបស់កម្មវិធី “Last Enough Talk: 50 Questions With Madonna” ថា នាងមានវិប្បដិសារីចំពោះអាពាហ៍ពិពាហ៍ទាំងពីរលើករបស់នាង។

នៅក្នុងវីដេអូសម្ភាសន៍ ពេលគេសួរអំពីអ្វីដែលនាងពេញចិត្តបំផុត ឬអ្វីដែលធ្វើឱ្យនាងងប់ងល់ខ្លាំងបំផុត តារាចម្រៀងអាមេរិកាំងរូបនេះ បានឆ្លើយត្រង់ៗដោយមិនស្ទាក់ស្ទើរថា ការរួមភេទ គឺជាចំណូលចិត្តរបស់នាង ហើយវាជាអ្វីដែលធ្វើឲ្យនាងដើរទៅមុខ។ មិនតែមិនប៉ុណ្ណោះនាងសារភាពទៀតថា នាងពិតជាសោកស្ដាយដែលបានរៀបការ កាលពីពេលកន្លងទៅ ព្រោះវាប្រៀបបានទៅនឹងគុកអ៊ីចឹង។
គួរបញ្ជាក់ថា តារាចម្រៀងស្រីវ័យ ៦៤រូបនេះ ធ្លាប់រៀបការពីរលើក ដែលលើកទី១ រៀបការជាមួយលោក Sean Penn កំលុងឆ្នាំ១៩៨៥-១៩៨៩ និងលើកទី២ជាមួយលោក Guy Ritchie ពីឆ្នាំ២០០០-២០០៨។ តាំងពីលែងលះស្វាមីទី២ នាងបន្តជីវិតជាមនុស្សនៅលីវ ដោយមិនមានទំនាក់អាពាហ៍ពិពាហ៍ទៀតនោះទេ៕





ប្រែសម្រួល៖ សន្យា
ចុចអាន៖ ខុសជំនាន់ ២២ឆ្នាំ ពេលនេះអតីតតួឯកប្រុស “កប៉ាល់ទីតានិច” ចែកផ្លូវគ្នាជាមួយមិត្តស្រី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


