កីឡា
កត្តាសំខាន់៣ធ្វើឲ្យក្លឹប EDC ជោគជ័យក្នុងពានសម្តេចតេជោ និងលីគ២
ក្លឹបបាល់ទាត់អគ្គិសនីកម្ពុជាបាននិងកំពុងធ្វើយ៉ាងល្អក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិលើកទី១៦ និងជម្រើសជើងឯកលីគទី២ រហូតសមាជិក៨នាក់ត្រូវបានជាប់ក្នុងបញ្ជីបឋមនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្រុមធំ និង U23។

ឥឡូវនេះ អគ្គិសនីកម្ពុជាបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិលើកទី១៦ ឆ្នាំ២០២២។ ចំណែកនៅក្រមខណ្ឌលីគទី២ ក្រុមដែលប្រើប្រាស់កីឡាករក្នុងស្រុកសុទ្ធកំពុងឈរលើកំពូលតារាងដោយមាន៣៩ពិន្ទុ បន្ទាប់ពីឈ្នះ១២ប្រកួត ស្មើ៣ប្រកួត និងចាញ់២ប្រកួត។
ក្នុងបញ្ជីបឋមជម្រើសជាតិកម្ពុជា សមាជិកអគ្គិសនីកម្ពុជា៣រូបត្រូវបានកោះហៅចូលជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ និង៥នាក់ត្រូវបានកោះហៅចូលជម្រើសជាតិកម្ពុជាក្រុមធំ។ លទ្ធផលបែបនេះអាចនិយាយបានថា ក្លឹបប្រើប្រាស់កីឡាករក្នុងស្រុកសុទ្ធកំពុងទទួលគុណផលយ៉ាងល្អ។

លោក ទុំ សារ៉ាយ ដែលជាគ្រូបង្វឹកវ័យក្មេងរបស់អគ្គិសនីកម្ពុជាបានប្រាប់ថា កត្តាសំខាន់៣ដែលជំរុញឲ្យក្រុមរបស់លោកមានលទ្ធផលល្អគឺ ថ្នាក់ដឹកនាំ ក្រុមគ្រូបង្វឹក និងកីឡាករ។
«ទី១ថ្នាក់ដឹកនាំ។ ឆ្នាំនេះពួកគាត់លើកទឹកចិត្តខ្លាំងជាងឆ្នាំមុនៗ ដោយសារដឹងស្រាប់ហើយ ក្លឹបអគ្គិសនីកម្ពុជាមានកីឡាករសុទ្ធតែយុវជនក្នុងស្រុកសុទ្ធ ហើយក្រុមគ្រូបង្វឹកក៏សុទ្ធតែថ្មី។ ថ្នាក់ដឹកនាំមានតែការលើកទឹកចិត្ត និងមិនគិតពីលទ្ធផលប៉ុន្មានទេ ធ្វើមិចឲ្យគ្រូ និងកីឡាករខំប្រឹងប្រែងអស់ពីសមត្ថភាព»។ លោក ទុំ សារ៉ាយ បានពន្យល់។

លោកបានបន្តថា ៖«ទី២គឺគ្រូ ការរៀបចំផែនការហ្វឹកហាត់លើទីលាន ទោះបីជាពួកខ្ញុំមានសមាជិកតិច តែយើងបង្ហាត់ពួកគាត់ឲ្យមានអារម្មណ៍ល្អ។ កីឡាករមិនសូវមានសម្ពាធប៉ុន្មានទេ ហើយការហ្វឹកហាត់នីមួយៗផ្តោតលើចំណុចខ្វះខាតរបស់កីឡាករ»។
«ទី៣គឺកត្តា កីឡាករ ទោះបីជាពួកគាត់ជាយុវជនច្រើន ក៏ពួកខ្ញុំជាគ្រូៗមានតែពាក្យលើកទឹកចិត្តពួកគាត់។ ប្អូនៗជាយុវជន ដូច្នេះធ្វើយ៉ាងមិចឲ្យប្រឹងអស់ពីលទ្ធភាព។ ទោះលទ្ធផលចាញ់ឈ្នះ ពួកយើងគ្មានសម្ពាធទេ ហើយខ្ញុំក៏មិនដែលមានពាក្យសំដីស្តីបន្ទោសលើពួកគាត់ទេ។ អីចឹងហើយពួកគាត់មានតែខំប្រឹងហ្វឹកហាត់ និងធ្វើអ្វីៗដើម្បីឲ្យខ្លួនឯងបានល្អ ស្របពេលដែលស៊ីហ្គេមនៅខ្មែរជិតដល់ហើយ។ ប្រសិនបើពួកគាត់ធ្វើបានល្អ ពួកគាត់មានឱកាសជាប់ជម្រើសជាតិ»។

ក្លឹបអគ្គិសនីកម្ពុជានឹងប្រកួតជាមួយបឹងកេត ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ដើមខែក្រោយ។ នេះជាលើកទី២ហើយដែល EDC បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីលើកទី១កាលពីឆ្នាំ២០១៧ទទួលបានចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីឈ្នះបឹងកេតដោយប៉េណាល់ទី៥-៤ បន្ទាប់ពីស្មើគ្នា ១-១៕
អត្ថបទ៖ វីរបុត្រ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១៩ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


