ជីវិតកម្សាន្ដ
នាយ ចឺម ដាក់មួយឃ្លាយ៉ាងចាស់ដៃ តបទៅអ្នកខមិនជេរប្រមាថខ្លួន
អ្នកគាំទ្រ និងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបានដឹងហើយថា អំឡុងពេលប៉ុន្មានថ្ងៃនេះរឿងរ៉ាវនៃការបែកបាក់ស្នេហារវាងនាយ ចឺម និងអ្នកមេម៉ាយរូបស្រស់ សេង សុខឃីម បានផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅលើបណ្តាញសង្គម និងសារព័ត៌មានចុះផ្សាយយ៉ាងព្រោងព្រាត។

យ៉ាងណាមិញជុំវិញការបែកបាក់គ្នានេះ តារាចម្រៀងនាយ ចឺម ហាក់មិនបានបញ្ជាក់ ឬប្រកាសអ្វីទាំងអស់ ខណៈមានទស្សនិកជនមួយចំនួនបានដាក់បន្ទុកលើនាយ ចឺម ច្រើនជាងដោយគេយល់ថា នាយ ចឺម ជាព្រាននារី។ ក្នុងក៏មានអ្នកខ្លះបានប្រើពាក្យសម្តីជេរប្រមាថរិះគន់តារាចម្រៀងនាយ ចឺម ផងដែរ។

ជាក់ស្តែងមុននេះបន្តិច នៅលើគណនីហ្វេសប៊ុករបស់នាយចឺមបានបង្ហោះរូបភាព ១ សន្លឹកអមជាមួយខ្លឹមសារដូច្នេះថា ប្រុសស្អាតទាំងបីយូរៗបានជួបគ្នាម្តង យប់នេះក៏អត់បានច្រៀងដែរបាទព្រោះអីភ្លៀងទៀតហើយបាទទាំងព្រឹកតែម្តងសុំទោសបងប្អូនរង់ចាំស្រលាញ់បងប្អូនពេញបេះដូង(ហាមជេរ)។


ភ្លាមៗនៃការបង្ហោះនេះ ស្រាប់តែមានគណនីហ្វេសប៊ុកមួយ បានចូលទៅខមិនជេរប្រមាថនាយ ចឺម បែបនេះថា ព្រាននារីដើរធ្វើបាបតែចិត្តគេ អាថោកនឹង។ បន្ទាប់ពីមានការជេរធ្ងន់ៗដូច្នេះដោយមិនបង្អង់យូរនាយ ចឺម បានឆ្លើយតបយ៉ាងវិញថា សប្បាយជេរមែនលោកបង លោកឯងជេរខ្ញុំ ខ្ញុំឈឺតើ ចុះបើខ្ញុំជេរបងឯងវិញបានអត់? អាងាប់ អាថោក អាឆ្កែ អារលាយ ឈឺអត់សុំទោសខ្ញុំជេរតាមបងឯងទេបាទ។


ដោយឡែកចាប់អារម្មណ៍នៅក្នុងការបង្ហោះដាច់ពីគ្នាមួយទៀតរបស់នាយ ចឺម គេក៏ឃើញហ្វេសប៊ុក ឈ្មោះ«អាក្លូ»ចូលទៅខមមិនដែរថា«សុំបទ:ហេតុអ្វីធ្វើបាបចិត្តសោ»។ ឆ្លើយតបការលើកឡើងរបស់ អាក្លូ តារាចម្រៀងនាយ ចឺម បានពោលពាក្យថា ហេតុអី្វបាននិយាយអ៊ីចឹងអ្នកគិតមែនថា មនុស្សខ្ញុំនឹងចរិតខ្ញុំដូចជាអ្នកគិតនោះច្បាស់ទេ? ធ្លាប់ជួបខ្ញុំទេ? ធ្លាប់រស់នៅជាមួយខ្ញុំទេ?៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ