Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​អប់រំ​ ៖​ អក្ខរកម្ម​បង្កើត​ឱកាស​ក្នុង​ការកែលម្អ​គុណភាព​ជីវិត និង​ជា​មូលដ្ឋានគ្រឹះ​នៃ​ការសិក្សា​ពេញ​មួយជីវិត​

បានផុស

នៅ

​លោក បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍ថា អក្ខរកម្ម​បង្កើត​ឱកាស​ក្នុង​ការកែលម្អ​គុណភាព​ជីវិត និង​ជា​មូលដ្ឋានគ្រឹះ​នៃ​ការសិក្សា​ពេញ​មួយជីវិត ដែលជា​កត្ដា​ដ៏​សំខាន់​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស ដើម្បី​កសាង និង​អភិវឌ្ឍ​ប្រទេសជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​អក្ខរកម្ម​ជាតិ ០៨ កញ្ញា លើក​ទី​២២ នៅ​ខេត្តបន្ទាយមានជ័យ លោក​រដ្ឋមន្ត្រី​បាន​បន្តថា​ លើសពី​នេះ​វា​ក៏​នឹង​ជួយ​ប្រជាពលរដ្ឋ​ឱ្យទទួល​ការអប់រំ​ភាសា វិទ្យាសាស្ត្រ វប្បធម៌ និង​សេដ្ឋកិច្ច ឈានឆ្ពោះ​ទៅរក​ការកសាង​បាន​នូវ​មូលធន​បញ្ញា និង​មូលធនសង្គម ក្នុងការ​ជំរុញ​ដល់​កំណើន​ផលិតភាព សីលធម៌​សង្គម ប្រសិទ្ធភាព​ការងារ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ប្រកបដោយ​ចីរភាព​។

លោក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​មន្ត្រី​អប់រំ​គ្រប់​លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ មាតាបិតា​សិស្ស សហគមន៍ សប្បុរសជន និង​អាជ្ញាធរ​ដែនដី​ទូទាំងប្រទេស ព្រមទាំង​អង្គការ​ជាតិ អន្តរជាតិ អង្គការ​មិនមែន​រដ្ឋាភិបាល​នានា និង​ដៃគូ​អភិវឌ្ឍ​ដែល​បាន​ជួយឧបត្ថម្ភ​យកចិត្តទុកដាក់ និង​លើកកម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា​។

លោក​រដ្ឋមន្ត្រី​បាន​បន្តទៀត​ថា ​បច្ចុប្បន្ន ក្រសួង​អប់រំ យុវជន និង​កីឡា ស្ថាប័ន​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍ បាន និង​កំពុងដំណើរការ​ថ្នាក់​អក្ខរកម្ម​នៅតាម​បណ្តា​រោងចក្រ សហគ្រាស ពន្ធនាគារ និង​តាម​ភូមិ ឃុំ សង្កាត់​នៅ​ទូទាំងប្រទេស​។ សមិទ្ធផល នៃ​ការអនុវត្ត​កម្មវិធី​អក្ខរកម្ម​វិជ្ជាជីវៈ​បានបង្ហាញ​ឱ្យឃើញ​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា និង​ការ​រួមគ្នា​អនុវត្ត​យុទ្ធនាការ​ជាស​កល​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​អង្គការ​យូណេស្កូ និង​ដៃគូ​អភិវឌ្ឍ វិស័យ​ឯកជន​នានា ជាពិសេស​កិច្ចខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​របស់​មន្ត្រី​អប់រំ​គ្រប់លំដាប់​ថ្នាក់ ព្រះសង្ឃ សិស្ស​និស្សិត បញ្ញវន្ត និង​ក្រុមយុវជន​ស្ម័គ្រចិត្ត​នៅ​ទូទាំងប្រទេស​។

សូម​រំលឹក​ថា ទិវា​អក្ខរកម្ម​ជាតិ ០៨ កញ្ញា នេះ​ត្រូវបាន​ព្រះរាជក្រឹត្យ​កំណត់​យក​ថ្ងៃទី​០៨ ខែកញ្ញា រៀងរាល់ឆ្នាំ និង​ចាត់ទុកជា​ទិវា​អក្ខរកម្ម​ជាតិ ចាប់តាំងពី​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០០០ មក​ម្ល៉េះ​។ សម្រាប់​ឆ្នាំ​២០២២​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បានកំណត់​យក​ប្រធានបទ “​អក្ខរកម្ម​ជា​ស្ពាន​ឆ្ពោះទៅរក​ជំនាញ​មុខរបរ និង​ការសិក្សា​បន្ត​” ប្រធានបទ​នេះ​ឆ្លុះបញ្ចាំង​ឱ្យឃើញថា ការរៀន​អក្ខរកម្ម​មិន​ត្រឹមតែ​ចេះអក្សរ និង​លេខនព្វន្ដ​ប៉ុណ្ណោះ​ទេ ថែមទាំង​ផ្តល់ឱកាស​ឱ្យ​អ្នករៀន​អក្ខរកម្ម​ចប់ អាច​បន្ដ​កម្មវិធី​បំ​ណិ​ន​ជីវិត និង​ជំនាញ​មុខរបរ​ផ្សេងៗ ឬ​អាច​បន្តទៅ​ចូលរៀន​ក្នុង​កម្មវិធី​សមមូល​បាន​ទៀតផង​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទី មុន

អាមេរិក អង់គ្លេស បើក​ការ​វាយ​ប្រហារ​ដែន​អាកាស​ ​ក្នុង​ប្រទេស​យេម៉ែន

កីឡា១០ នាទី មុន

វឌ្ឍនៈ ប្រ៊ូវើរី បំផុសស្មារតីខ្មែរតែមួយ ដើម្បីបន្តគាំទ្រវិស័យកីឡានៅកម្ពុជា និងចូលរួមថែសម្អាតស្មៅនៅលើទីលានប្រកួត

សេដ្ឋកិច្ច២៤ នាទី មុន

​គម្រោងសាងសង់ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង-កំពង់ធំ​តម្លៃ ២៥០ លានដុល្លារ ​មានពន្លឺថ្មី​

វប្បធម៌ ជំនឿ៣៥ នាទី មុន

ក្នុងពេល ៥ ឆ្នាំ​ខាងមុខ តារានិករ ៦ ដួងនឹងរីកចម្រើនផ្នែកអាជីព​ លាភ​ចូលមកជួយ​ជ្រោមជ្រែង

ព័ត៌មានជាតិ៣៧ នាទី មុន

ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ ណែនាំកម្លាំងបន្តកំណត់មុខសញ្ញាលួចបើកល្បែងអនឡាញខុសច្បាប់ ដើម្បីចុះបង្ក្រាប

សេចក្ដីជូនដំណឹង១៤ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ១៩ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ១៨ ម៉ោង មុន

UPDATE៖ ករណីឡានទំនើបបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ គ្រួសាររងគ្រោះប្ដឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌

សេចក្ដីជូនដំណឹង១៦ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

វប្បធម៌ ជំនឿ២១ ម៉ោង មុន

សាស្ត្រាចារ្យ ព្រឿង ឈៀង៖ ចាស់កុំមាក់ងាយក្មេង ឯក្មេងកុំបោះបង់ចោលចាស់

Sokha Hotels

ព័ត៌មានពេញនិយម