ព័ត៌មានជាតិ
ការបណ្តុះបណ្តាលធនធានមនុស្ស គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ
សាលារៀនគឺជាផ្នែកមួយដ៏សំខាន់ក្នុងការជួយបង្កើនសមត្ថភាពដល់សិស្សានុសិស្សលើចំណេះ និងបង្កើតភាពក្លាហានឈានទៅការទទួលបានចំណេះដឹងបន្ថែមតាមកម្មវិធីសិក្សារបស់ក្រសួងអបរំយុវជន និងកីឡា កត្តានេះ គឺការបណ្តុះបណ្តាលធនធានមនុស្ស ឈានទៅរកការលើកកម្ពស់សេដ្ឋកិច្ចជាតិ ។ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ សាលារៀនអារីហ្សូន(អេជី)សាខាខេត្តកំពង់ធំ ធ្វើពិធីប្រគល់វិញ្ញាបនបត្រដល់សិស្សានុសិស្ស៤០០នាក់។

ក្នុងឱកាសនោះលោកឧកញ៉ា វេជ្ជបណ្ឌិត ជា សុខឃាង ជាស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិនៃស្ថាប័នអប់រំអារីហ្សូន(អេជី) ថ្លែងថា ការបណ្តុះបណ្តាលធនធានមនុស្ស គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ។ លោកបន្តថា សាលារៀនគឺជាផ្នែកមួយដ៏សំខាន់ក្នុងការជួយបង្កើនសមត្ថភាពដល់សិស្សានុសិស្សបន្ថែមលើចំណេះ និងបង្កើតភាពក្លាហានឈានទៅការទទួលបានចំណេះដឹងបន្ថែមតាមកម្មវិធីសិក្សារបស់ក្រសួងអបរំយុវជន និងកីឡា និងគឺជាគោលដៅអភិវឌ្ឍន៍ធនធានមនុស្សដ៏សំខាន់សម្រាប់ចូលរួមការអភិវឌ្ឍប្រទេសជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ការរីកចម្រើននៃបច្ចេកវិទ្យាទំនើបមាតាបិតាត្រូវធ្វើការតាមដានការសិក្សារបស់កូនជាប់ជាប្រចាំដើម្បីឱ្យពួកគេទទួលបានចំណេះដឹងដែលគ្រូបានផ្ទេរមកឱ្យហើយក្នុងនោះកត្តាដែលសំខាន់មាន៖

ទី១៖ សាលារៀនត្រូវរៀបចំតាមស្តង់ដារគុណភាពអប់រំ ទាំងបរិយាកាសថ្នាក់រៀន អនាម័យសាលារៀន ព្រមទាំងលក្ខខ័ណ្ឌនៃការផ្តល់ចំណេះដឹងប្រកបដោយគុណភាព។
ទី២៖ លោកគ្រូ អ្នកគ្រូ ដែលជាបុគ្គលសំខាន់ប្រើប្រាស់យុទ្ធវិធីសាស្រ្តគ្រប់ប្រភេទធ្វើឱ្យការផ្ទេរចំណេះដឹងទៅកាន់សិស្សបានល្អប្រសើរតាមសមត្ថភាពស្របតាមកម្មវិធីរបស់សាលារដ្ឋដែលក្រសួងគិតគូរអនុវត្ត។
ទី៣៖ កត្តាសិស្សខ្លួនឯង គឺត្រូវដឹងថាខ្លួនស្ថិតក្នុងវ័យសិក្សាមានតួនាទីសំខាន់ទទួលយកចំណេះដឹងពីលោកគ្រូអ្នកគ្រូ ខិតខំសិក្សារៀនសូត្រដោយមានភាពអំណត់តស៊ូ និងចេះកំណត់គោលដៅរបស់ខ្លួនឱ្យបានច្បាស់លាស់ មានទាំងវិន័យសីលធម៌ គុណធម៌ និងភាពជាអ្នកដឹកនាំដោយផ្សារភ្ជាប់ការសិក្សាទ្រឹស្តីទៅនឹងការបណ្តុះស្មារតីឲ្យមានភាពក្លាហាន។
ទី៤៖ កត្តាមាតាបិតាត្រូវមានការលើកទឹកចិត្តដល់កូនៗ ជាពិសេសផ្តល់ភាពកក់ក្តៅទាំងផ្លូវកាយ និងផ្លូវចិត្តការហូបចុក ការរាប់អានមិត្តនិងមានឥរិយាបថល្អជាគំរូសម្រាប់កូន និងបញ្ជូនកូនមករៀនឱ្យបានគ្រប់ៗគ្នាដើម្បីអនាគតល្អរបស់ពួកគេ។

ជាមួយគ្នានេះលោកស្រី លឹម គន្ធា នាយិការសាលារៀនអារីហ្សូន(អេជី)សាខាខេត្តកំពង់ធំ បានលើកឡើងថា សាលារៀនអារីហ្សូន(អេជី)សាខាខេត្តកំពង់ធំ ស្ថិតក្នុងក្រុងស្ទឹងសែន គឺធ្វើការអប់រំលើបីភាសាសំខាន់ គឺភាសាខ្មែរ ភាសាអង្គគ្លេស និងភាសាចិន ដែលធ្វើការបណ្តុះបណ្តាលដោយផ្ទាល់ដោយគ្រូជនជាតិបរទេស និងជនជាតិខ្មែរ ក្នុងថ្នាក់បឋមសិក្សាពេញម៉ោង និងក្រៅម៉ោង និងការថែទាំកុមារ ដោយទទួលកុមារពីមត្តេយ្យកម្រិតទាបឡើងទៅនិងបានបន្ថែមនូវ វិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា ។ លើសពីនេះទៀតសាលារៀនក៏បានចុះMOUជាមួយនឹងសាកលវិទ្យាល័យ ហាប៊ីន ប្រទេសចិនចំពោះសិស្សដែលទទួលបាននិទ្ទេសល្អ៕
អត្ថបទ៖ ឈាង មករា




-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស