ព័ត៌មានអន្ដរជាតិ
បន្ទាប់ពីរកឃើញការឆ្លងថ្មី១៥៥ករណី ថៃព្រមានថា មួយថ្ងៃអាចមានអ្នកឆ្លងកូវីដឡើងដល់ទៅខ្ទង់ម៉ឺន
នៅថ្ងៃអង្គារនេះ រដ្ឋាភិបាលថៃបានកត់ត្រាករណីកូវីដថ្មីចំនួន១៥៥ករណីដោយក្នុងនោះមាន១៤ជាករណីឆ្លងក្នុងសហគមន៍ ១១ករណីជាជនចំណាកស្រុកនិង១០ជាករណីនាំចូល។ ការឆ្លងថ្មីនេះបាននាំឲ្យករណីកូវីដសរុបរបស់ប្រទេសថៃកើនដល់៦,៤៤០ករណី។

លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បាននិយាយថា ១០ករណីថ្មីគឺជាការនាំចូលពីប្រទេសអាល្លឺម៉ង់ វៀតណាម ឥណ្ឌា ស៊ុយអែត សហរដ្ឋអាមេរិក ទួរគីនិងបារ៉ែន។
ករណីថ្មីចំនួន១២ត្រូវបានផ្សារភ្ជាប់ទៅនឹងការរីករាលដាលនៅផ្សារបង្កាក្នុងខេត្ត សាមុត សាខននិងករណីថ្មីចំនួន២ទៀតត្រូវបានផ្សារភ្ជាប់ទៅនឹងវង់ល្បែងក្នុងខេត្ត Rayong។

អ្នកនាំពាក្យដដែលបាននិយាយថា ផ្អែកលើការគណនារបស់អាជ្ញាធរសុខាភិបាលបានឲ្យដឹងថា បើគ្មានវិធានការគ្រប់គ្រងទេនោះ ចំនួនករណីថ្មីប្រចាំថ្ងៃអាចកើនឡើងដល់១៨,០០០ករណីត្រឹមថ្ងៃទី១៤ខែមករា។
វិធានការគ្រប់គ្រងកម្រិតមធ្យមអាចបណ្តាលឲ្យមានករណីថ្មីប្រចាំថ្ងៃប្រមាណ៨,០០០ករណីហើយវិធានការគ្រប់គ្រងខ្លាំងក្លាអាចកំណត់ករណីថ្មីប្រចាំថ្ងៃទាបជាង១,០០០ករណី។

គួរបញ្ជាក់ថា គិតត្រឹមម៉ោង១:៣០នាទីរសៀលថ្ងៃអង្គារនេះ ថៃមានករណីឆ្លងជំងឺកូវីដចំនួន៦,៤៤០ករណីនិងមានអ្នកស្លាប់៦១នាក់ខណៈ៤,១៨៤នាក់បានជាសះស្បើយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ថៃ ប្រកាសមានអ្នកស្លាប់ដោយសារកូវីដលើកដំបូងក្នុងរយៈពេល២ខែ
ចុចអាន៖ ផ្ទុះកូវីដក្នុងវង់ល្បែងនៅខេត្តមួយរបស់ថៃ ឆ្លងមនុស្សរាប់សិននាក់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


