Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ឲ្យប្រទេសជុំវិញពិភពលោកបូមប្រេងបន្ថែម ទុកសម្រាប់ផ្គត់ផ្គង់

បានផុស

នៅ

អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកផ្នែកកំណើនសេដ្ឋកិច្ច ថាមពល និងបរិស្ថានលោក Jose Fernandez បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកកំពុងស្នើឲ្យប្រទេសជុំវិញពិភពលោកបូមប្រេងបន្ថែមទៀត ចំពេលមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់ ។

លោក Jose Fernandez
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Fernandez បាននិយាយក្នុងអំឡុងកិច្ចប្រជុំមួយស្តីពីការព្រួយបារម្ភអំពីខ្សែសង្វាក់ផ្គត់ផ្គង់ដែលទាក់ទងនឹងជម្លោះនៅអ៊ុយក្រែន និងវិធានការជំងឺរាតត្បាតកូវីដ ១៩ ថា “ការពិតនៃបញ្ហាគឺថា យើងកំពុងស្នើសុំឲ្យប្រទេសនានាជុំវិញពិភពលោកបូមប្រេងបន្ថែមទៀត ក្នុងពេលតែមួយដែលយើងកំពុងផ្តោតលើអនាគតថាមពលស្អាត” ។

ទន្ទឹមនោះ បណ្តាប្រទេសនៅអឺរ៉ុបក៏កំពុងប្រឈមមុខនឹងវិបត្តិថាមពលដែលកើតឡើង ដោយសារតែអតិផរណា និងកង្វះការផ្គត់ផ្គង់ដែលទាក់ទងនឹងការដាក់ទណ្ឌកម្មលើថាមពលរុស្ស៊ី ។

ស្ថានភាពនេះបាននាំឲ្យមានការអំពាវនាវពីរដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់លោក Christian Lindner ឲ្យស្តារឡើងវិញនូវប្រតិបត្តិការនៃរោងចក្រថាមពលនុយក្លេអ៊ែរដែលត្រូវបានលុបចោលកាលពីឆ្នាំ ២០១១ ។

ដោយឡែកកាលពីថ្ងៃសុក្រ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា វិបត្តិថាមពលនៅអឺរ៉ុបមិនបានចាប់ផ្តើមជាមួយនឹងប្រតិបត្តិការយោធាពិសេសរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន និងការដាក់ទណ្ឌកម្មជាបន្តបន្ទាប់នោះទេ ។ ផ្ទុយទៅវិញ វិបត្តិនេះបានចាប់ផ្តើម ដោយសារតែការអនុវត្តរបៀបវារៈ “បៃតង” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ លោក Zelensky ឲ្យជម្រើស ២ ទៅទាហាន រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម