ព័ត៌មានអន្ដរជាតិ
ឆេះផ្សារទំនើបនៅ កូរ៉េខាងត្បូង មានទាំងអ្នកស្លាប់ និងរបួស
យោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap បានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះនៅផ្សារទំនើបមួយកន្លែង នៅកណ្ដាលទីក្រុង Daejeon នៃប្រទេសកូរ៉េខាងត្បូង បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ ២នាក់រងរបួស ចំណែក៤នាក់ផ្សេងទៀតបាត់ខ្លួន។

សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា អគ្គិភ័យបានរាលដាលនៅវេលាម៉ោង ៧:៤៥ នាទីព្រឹកថ្ងៃចន្ទ នៅជាន់ក្រោមដីនៃកន្លែងលក់ ខណៈនាយកដ្ឋានពន្លត់អគ្គិភ័យ Daejeon បានចេញការឆ្លើយតបកម្រិត២ ហើយបញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន ២០ គ្រឿង និងអ្នកពន្លត់អគ្គិភ័យជាង ១២០នាក់ ទៅកាន់កន្លែងកើតហេតុភ្លាមៗ។

ស្របគ្នានេះដែរ មនុស្សប្រហែល ១១០ នាក់ ដែលភាគច្រើនជាអតិថិជននៅអគារស្នាក់នៅក្បែរនោះ និងបុគ្គលិកត្រូវបានជម្លៀសចេញ។ សមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេត ដើម្បីកំណត់ពីមូលហេតុនៃការឆេះ រួមទាំងលទ្ធភាពនៃការផ្ទុះរថយន្តអគ្គិសនី ដែលកំពុងត្រូវបានសាកថ្មនៅក្នុងយានដ្ឋានក្រោមដី៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖នាវាផ្ទុកយន្តហោះ អាមេរិក មកដល់ កូរ៉េខាងត្បូង ហើយ ត្រៀមធ្វើសមយុទ្ធរួមគ្នាចុងខែនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


