ព័ត៌មានជាតិ
ក្រសួងការងារជូនដំណឹងឲ្យពលករខ្មែរជំនាញផ្នែកថែទាំ ប្រញាប់ដាក់ពាក្យធ្វើតេស្តដើម្បីបានទៅធ្វើការនៅជប៉ុន
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសឲ្យពលករខ្មែរជំនាញផ្នែកថែទាំទាំងអស់ប្រញាប់មកដាក់ពាក្យធ្វើតេស្តជំនាញ និងភាសា ដើម្បីបានទៅធ្វើការនៅប្រទេសជប៉ុន ទទួលបានបទពិសោធន៍ការងារល្អៗ និងទទួលបានប្រាក់ខែខ្ពស់។

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងនៅក្នុងសេចក្តីជួនដំណឹងមួយ ចុះថ្ងៃទី ២៨ ខែកញ្ញានេះថា អង្គភាពទទួលបន្ទុកការធ្វើតេស្ដភាសាជប៉ុន និងតេស្តជំនាញថែទាំ នឹងរៀបចំការធ្វើតេស្តភាសា និងតេស្តជំនាញផ្នែកថែទាំ តាមរយៈប្រព័ន្ធកុំព្យូទ័រ។
លោករដ្ឋមន្ត្រី បានបន្តថា ការធ្វើតេស្តភាសាជប៉ុន និងតេស្តជំនាញនេះ នឹងប្រព្រឹត្តិទៅនៅសាកលវិទ្យាល័យអន្តរជាតិ ប៊ែលធីសាខាទួលស្លែង នៅថ្ងៃទី ១៥ និង ១៦ ខែធ្នូ ឆ្នាំ ២០២២ និងថ្ងៃទី ១០ និង ១១ ខែមករា ឆ្នាំ ២០២៣ ក្នុងតម្លៃ ២២ដុល្លារអាមេរិក។

លោករដ្ឋមន្ត្រី បានបន្តទៀតថា ជំនាញផ្នែកថែទាំ នឹងធ្វើតេស្តនៅថ្ងៃទី ១៨, ២៤, ២៥ ខែធ្នូ ឆ្នាំ២០២២ និងនៅថ្ងៃទី ៨ និងទី ១៥ ខែមករា ឆ្នាំ ២០២៣ នៅវិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំ ដែលមានអាសយដ្ឋាន នៅសង្កាត់បឹងកេងកង ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្នុងតម្លៃធ្វើតេស្តចំនួន ១៨ដុល្លារអាមេរិក។
លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា ចំពោះការចុះឈ្មោះធ្វើតេស្តភាសាជប៉ុន និងតេស្តជំនាញបេក្ខជនត្រូវមានអាយុចាប់ពី ១៧ឆ្នាំឡើងទៅ ដោយមិនគិតពីកម្រិតវប្បធម៌ឡើយ និងត្រូវភ្ជាប់មកជាមួយនូវឯកសារមួយចំនួន ដូចជា៖ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬប័ណ្ណបើកបរ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការបរិច្ឆេទនៃការធ្វើតេស្តនេះ អាចនឹងផ្លាស់ប្តូរអាស្រ័យទៅលើស្ថានភាពជំងឺកូវីដ-១៩។ យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា បច្ចុប្បន្ននេះ មានពលករខ្មែរប្រមាណជាង ១លាន ២សែននាក់ កំពុងធ្វើការនៅក្រៅប្រទេស។ ក្នុងនោះ នៅប្រទេសជប៉ុន មានចំនួន ១១,៤៥៣នាក់៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?