Connect with us

ជីវិតកម្សាន្ដ

ធ្លាយដំណឹងថា សមាជិកក្រុម BLACKPINK នឹងចូលរួមសម្ដែងក្នុងខ្សែភាពយន្ត Marvel

បានផុស

នៅ

យោងតាមប្រភពពីគេហទំព័រដ៏ល្បីល្បាញ Pop Culture បានបង្ហោះឲ្យដឹងថា សមាជិកម្នាក់នៃក្រុមចម្រៀងនារី BLACKPINK នឹងចូលរួមសម្តែងជាតួអង្គមួយក្នុងចក្រវាល Marvel របស់ផលិកម្ម Marvel Cinematic Universe ដែលផលិតដោយក្រុមហ៊ុន Disney+ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយផ្ទុះព័ត៌មាននេះឡើង អ្នកគាំទ្រសង្ស័យថា Jennie អាចនឹងចូលរួមសម្តែងក្នុងខ្សែភាគយន្ត របស់ Marvel បន្ទាប់ពីពួកគេចាប់បានលោក Benedict Wong ជាតារាសម្តែងជនជាតិកូរ៉េដំបូងគេដែលបានចូលរួមសម្តែងក្នុងរឿង Marvel ជាច្រើននោះ បាន Follow គណនី IG របស់ Jennie ។

ក្នុងនោះផងដែរ អ្នកគាំទ្រជឿជាក់ និងសន្ធិដ្ឋានថា Jennie នឹងត្រូវដាក់ឲ្យសម្តែងជាកំពូលវីរនារីពីងពាង Cindy Moon ដែលតួអង្គនេះមានភាពស្រដៀងគ្នានឹងតួ Spider-Man ដែរ ខណៈកន្លងមកតួអង្គវីរនារីដែលធ្លាប់សម្ដែងដោយជនជាតិកូរ៉េកាត់អាមេរិកមួយនេះ គឺត្រូវបានគេមើលឃើញថាស័ក្តិសមបំផុតសម្រាប់ Jennie ក្នុងការសម្ដែង។

ទោះយ៉ាងណាខាងផលិតកម្ម YG Entertainment មិនទាន់ចេញមកបកស្រាយចំពោះព័ត៌មានមួយនេះនៅឡើយទេ ខណៈខាងផលិតកម្ម Marvel ក៏បានចេញមុខមកប្រតិកម្មទៅលើរឿងនេះផងដែរ ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖Song Joong Ki ឈ្នះពានសម្ដែងល្អបំផុតក្នុងកម្មវិធី APAN STAR AWARDS ឆ្នាំ ២០២២

ចុចអាន៖ទាក់ទងគ្នា ៧ ឆ្នាំ គូស្នេហ៍ Nam Goong Min និង​ Jin Ah Reum ចូលរោងការខែក្រោយហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម