ជីវិតកម្សាន្ដ
Song Joong Ki ឈ្នះពានសម្ដែងល្អបំផុតក្នុងកម្មវិធី APAN STAR AWARDS ឆ្នាំ ២០២២
តារាសម្តែង Song Joong Ki ឈ្នះពានរង្វាន់ Daesang ពីកម្មវិធី APAN STAR AWARDS ឆ្នាំ ២០២២ សម្រាប់ការសម្តែងរបស់លោកនៅក្នុងរឿង “Vincenzo”។

តារាសម្ដែងប្រុសរូបនេះបានឈ្នះពានរង្វាន់ Daesang បន្ទាប់ពីយកឈ្នះបេក្ខភាពផ្សេងៗទៀតរួមមានតារាសម្តែង Yoon Chan Young, Tang Jun Sang និង Park Ji Hoo ក៏ដូច Yoon Chang Young និង Park Ji Hoo ដែលពួកគេសុទ្ធតែសម្តែងក្នុងរឿង “All of Us are Dead” របស់ក្រុមហ៊ុន Netflix។

ក្រោយទទួលពានរង្វាន់នេះហើយ Song Joong Ki បានថ្លែងអំណរគុណដល់អ្នកគាំទ្រថា “ខ្ញុំភ័យផង និងរំភើបផង ។ ដំបូងឡើយខ្ញុំមិនមានទំនុកចិត្តទៅលើការសម្តែងរបស់ខ្ញុំនៅក្នុងរឿង ”Vincenzo” ឡើយ ប៉ុន្តែក្រោយពីខ្ញុំបានយកចិត្តទុកដាក់ចំពោះបុគ្គលិកលក្ខណៈរបស់តួអង្គក្នុងរឿងនេះច្បាស់លាស់ ទើបខ្ញុំអាចសម្ដែងបានល្អ”។

បើទោះជាយ៉ាងនេះក្ដី ក៏មានតារាល្បីៗជាច្រើនផ្សេងទៀតបានទះដៃអបអរសាទរនឹងភាពជោគជ័យរបស់ Song Joong Ki ក្នុងការទទួលបានពានរង្វាន់ដ៏ធំប្រចាំឆ្នាំពីកម្មវិធី APAN Star Awards 2022 នេះផងដែរ៕
ប្រែសម្រួលដោយ ៖ នាងតូច
ចុចអាន៖ទាក់ទងគ្នា ៧ ឆ្នាំ គូស្នេហ៍ Nam Goong Min និង Jin Ah Reum ចូលរោងការខែក្រោយហើយ
ចុចអាន៖ធ្លាយរូប V និង Jennie នៅភោជនីយដ្ឋានមួយ ខណៈអ្នកលេងអ៊ីនធឺណិតថា មិនមែនកាត់ត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


