ព័ត៌មានជាតិ
លោកបណ្ឌិត ហង់ជួន ណារ៉ុន ៖ វិបត្តិកូវីដ-១៩ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា គ្រូបង្រៀន គឺជាក្បាលម៉ាស៊ីននៃប្រព័ន្ធអប់រំរបស់យើង
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានកត់សម្គាល់ថា នៅក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា គ្រូបង្រៀន គឺជាក្បាលម៉ាស៊ីននៃប្រព័ន្ធអប់រំរបស់កម្ពុជា ហើយគ្រូបង្រៀន គឺជាបេះដូងនៃការអប់រំ ផងដែរ។

លោកបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងក្នុងទិវាគ្រូបង្រៀន ៥តុលា ២០២២ ក្រោមប្រធានបទ «គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិយើង» ថា ការប្រារព្ធទិវាគ្រូបង្រៀនអន្តរជាតិថ្ងៃនេះ គឺស្របពេលដែលពិភពលោក ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងប្ដេជ្ញាចិត្ត ដើម្បីធ្វើបរិវត្តកម្មអប់រំ និងដោះស្រាយនូវឧបសគ្គចម្បងៗ ដើម្បីជួយគាំទ្រដល់គ្រូបង្រៀនលើគ្រប់ទិដ្ឋភាព ក្នុងដំណើរការនៃការផ្លាស់ប្ដូរ ដែលប្រកបដោយភាពស្មុគស្មាញ ក្នុងបរិការណ៍នាពេលបច្ចុប្បន្ននេះ ជាពិសេសក្នុងអំឡុងពេល នៃការស្ដារវិស័យអប់រំចេញពីវិបត្តិកូវីដ-១៩ តាមទស្សនាទាន «គន្លងជីវិតថ្មីក្នុងវិស័យអប់រំ»។
លោកបណ្ឌិត ហង់ជួន ណារ៉ុន លើកឡើងថា «ជាក់ស្ដែង វិបត្តិកូវីដ-១៩ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា គ្រូបង្រៀន គឺជាក្បាលម៉ាស៊ីននៃប្រព័ន្ធអប់រំរបស់យើង គ្រូបង្រៀន គឺជាបេះដូងនៃការអប់រំ»។ លោកបន្តថា តួនាទី និងប្រសិទ្ធភាព នៃការបំពេញការងាររបស់គ្រូបង្រៀន ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីធានាឲ្យសិស្សានុ-សិស្ស និងនិស្សិតទទួលបានការអប់រំ នៅគ្រប់កាលៈទេសៈ ប្រកបដោយសមធម៌ បរិយាបន្ន និងគុណភាព។
លោករដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លើកឡើងបន្តថា គ្រូបង្រៀន ក៏មានតួនាទីសំខាន់ផងដែរ ក្នុងការស្ដារវិស័យអប់រំឡើងវិញ ចេញពីវិបត្តិកូវីដ-១៩ និងដើម្បីកំណត់អនាគតរបស់អ្នកសិក្សាគ្រប់រូប។ លោកថា «ដូច្នេះ យើងទាំងអស់គ្នាត្រូវលើកកម្ពស់គ្រូបង្រៀន លើកកម្ពស់ការបង្រៀន និងវិជ្ជាជីវៈគ្រូបង្រៀន ដើម្បីឈានទៅសម្រេចអនាគតដ៏ប្រសើររបស់កុមារ និងយុវជនកម្ពុជា»។
ក្នុងរយៈពេល នៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ យើងទាំងអស់គ្នាបានមើលឃើញយ៉ាងប្រត្សក្រ នូវតួនាទីរបស់គ្រូបង្រៀនរឹងរឹតតែសំខាន់ជាងមុន ក្នុងការធានាបានទាំងសុវត្ថិភាព សុខភាព និងនិរន្តភាព នៃការសិក្សារបស់សិស្ស។ នេះជាការកត់សម្គាល់របស់លោកបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
លោកបន្ថែមទៀតថា ក្រៅពីគិតគូរដល់កត្តាសុខភាពរបស់ខ្លួន និងការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ គ្រូបង្រៀនត្រូវឆ្លងកាត់បទពិសោធន៍ជាច្រើន ដូចជា៖ ការរិះរកវិធីសាស្រ្ដបង្រៀន, សកម្មភាពបង្រៀន, ការជួយសិស្ស, និងទំនាក់ទំនងជាមួយសិស្ស មាតា-បិតាសិស្ស, តាមរូបភាពជាការបង្រៀនពីចម្ងាយ, ការរៀនតាមបណ្ដុះ, ការបង្រៀនតាមប្រព័នញធអេឡិចត្រូនិក, ការបែចែង និងកែសន្លឹកកិច្ចការ, ក៏ដូចជា ការថតវីដេអូបង្រៀនជាដើម៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៤ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


