កីឡា
ពានតំបន់អាស៊ាន ដែលព្រះខ័នរាជស្វាយរៀង ខកខានលេងកាលពី២ឆ្នាំមុន ពេលនេះត្រលប់មកវិញហើយ
ពានរង្វាន់ក្លិបបាល់ទាត់ប្រចាំតំបន់អាស៊ាន (AFF Club Championship) ដែលក្លិបព្រះខ័នរាជស្វាយរៀង ស្ទើរតែនឹងបានចូលរួមប្រកួត បានត្រលប់មករៀបចំឡើងវិញហើយ បន្ទាប់ពីខកខានរៀបចំកាលពី២ឆ្នាំមុន ដោយសារជំងឺកូវីដ-១៩។

ពានរង្វាន់នេះដើមឡើយគ្រោងធ្វើនៅឆ្នាំ២០២០ ដោយមានក្លិបបាល់ទាត់នៅអាស៊ានទាំងអស់ចូលរួមនោះ ក៏ត្រូវបានសម្រេចលុបចោលវិញ បន្ទាប់ពីមានបញ្ហាជំងឺកូវីដ-១៩ រីករាលដាលជំវិញពិភពលោក។ ពាននេះយកតែក្រុមជើងឯកលីគប្រចាំប្រទេសនីមួយៗ ហើយគ្រាដែលគ្រោងធ្វើនៅឆ្នាំ២០២០ ក្លិបព្រះខ័នរាជស្វាយរៀង ម្ចាស់ជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៩ ត្រូវទទួលបានកៅអីនេះ តែក្រោយមកក៏ខកខានវិញដូចបានរៀបរាប់ខាងលើ។
ដោយឡែកជាមួយនឹងការវិលត្រលប់មកវិញ នៅឆ្នាំក្រោយនេះ ក្រុមរបស់កម្ពុជា ក៏នឹងទទួលបាន ១កៅអីផងដែរ (សម្រាប់ក្រុមជើងឯក រដូវកាល២០២២) ក្នុងវគ្គជម្រុះ ដែលមាន ៤ក្រុមចូលរួមគឺកម្ពុជា, មីយ៉ាន់មា, ឡាវ និងព្រុយណេ។ ជម្រុះយកតែ ២ក្រុមប៉ុណ្ណោះដើម្បីឡើងទៅវគ្គចែកពូល ដែលមាន ១០ក្រុមរង់ចាំ ទៅបែងចែកជា ២ពូល។

ក្រុមទាំង ១០ដែលរង់ចាំនោះរួមមាន ថៃ ២ក្រុម, វៀតណាម ២ក្រុម, ម៉ាឡេស៊ី ២ក្រុម និងឥណ្ឌូនេស៊ី ២ក្រុម ខណៈសិង្ហបុរី ១ក្រុម និងហ្វីលីពីន ១ក្រុម។
ការប្រកួតគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ តទៅសម្រាប់វគ្គជម្រុះ រហូតដល់បញ្ចប់នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដោយលេង ២ជើង ក្នុងដី និងក្រៅដីទាំងអស់។
លីគកំពូលកម្ពុជា បច្ចុប្បន្នកំពុងត្រូវបាននាំមុខដោយ ព្រះខ័នរាជស្វាយរៀង ដោយដាច់ក្រុមលេខ២ វិសាខា ៧ពិន្ទុ ខណៈការប្រកួតក៏កៀកនឹងបញ្ចប់ជុំទី៣ ផងដែរ ដើម្បីទៅប្រជែងពាននៅជុំចុងក្រោយ វគ្គ៤ក្រុម៕
អត្ថបទ៖ មន្នីរ័ត្ន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


