Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះក្នុងរោងចក្រផលិតអាវុធនៅអឺរ៉ុបខាងកើត បណ្តាលឲ្យមនុស្សស្លាប់

បានផុស

នៅ

ការផ្ទុះនៅរោងចក្រផលិតអាវុធប៊ុលហ្គារី ភាគខាងកើតទ្វីបអឺរ៉ុប បានបណ្តាលឲ្យមនុស្សចំនួន ៣នាក់ស្លាប់ និងម្នាក់ទៀតរងរបួស ហើយបានបំផ្លិចបំផ្លាញអគារជាច្រើន និងជំរុញឲ្យមានការជម្លៀសមនុស្សចេញពីទីតាំងនោះទាំងស្រុង។

រដ្ឋអាជ្ញា​ស្រុក​​និយាយ​ថា ការ​ផ្ទុះ​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​អង្គារទី០៤ខែតុលា ​នៅ​រោងចក្រ​មួយ​ដែល​ដំណើរការ​ដោយ​ក្រុមហ៊ុន​ផលិត​អាវុធ​ Arsenal ក្នុង​ទីក្រុង Kazanlak។

វីដេអូ​បន្ទាប់ពី​ការ​ផ្ទុះ ត្រូវ​បានចែកចាយ​តាម​អ៊ីនធឺណិត ដោយបង្ហាញពីផ្សែងដ៏ក្រាស់ ហុយ​ចេញ​ពី​រោងចក្រ​សព្វាវុធកាលពី​រសៀល​ថ្ងៃ​អង្គារ។

ក្រុមហ៊ុនផលិតអាវុធឈានមុខរបស់ប៊ុលហ្គារីមួយនេះ បានផលិតអាវុធធុនតូច គ្រឿងផ្ទុះ និងគ្រាប់រំសេវជាច្រើនប្រភេទ ហើយជាក្រុមហ៊ុនដែលមានចំណែកក្នុងការផ្គត់ផ្គង់អាវុធដល់យោធាអ៊ុយក្រែន នៅតំបន់មួយចំនួនអំឡុងពេលផ្ទុះជម្លោះជាមួយរុស្ស៊ី។

ស្របពេលមានមន្ទិលសង្ស័យអំពីការលបវាយប្រហារ អាជ្ញាបានចេញមុខអះអាងថា មូលហេតុនៃការផ្ទុះគឺបណ្តាលមកពីការមិនគោរពតាមបទប្បញ្ញត្តិសុវត្ថិភាពរបស់រោងចក្រ ហើយឧបទ្ទវហេតុនេះ ផ្តើមចេញនៅខាងក្នុងឃ្លាំងផលិតកាំជ្រួច។

ឧប្បត្តិហេតុដែលបណ្តាលឲ្យមនុស្សស្លាប់ជាច្រើនលើក បានកើតឡើងនៅរោងចក្រផលិតអាវុធប៊ុលហ្គារីចាប់តាំងពីឆ្នាំ២០១៨មក ដោយអគ្គិភ័យដ៏សាហាវនៅរោងចក្រ Kazanlak ដដែលនេះកាលពីឆ្នាំ២០២១ បានសម្លាប់បុគ្គលិកម្នាក់។

យោងតាមកាសែត Washington Post បានឲ្យដឹងថា មនុស្សប្រហែល ២០នាក់ផ្សេងទៀតបានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ស្រដៀងគ្នានេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ៕

សូមទស្សនាវីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អ៊ុយក្រែន អះអាងបាញ់កម្ទេច នាវារុស្ស៊ីដែល ដឹកអាវុធនៅ សមុទ្រខ្មៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម