ជីវិតកម្សាន្ដ
អឿន ម៉ូលីកា៖ គ្មានភាពជោគជ័យណាដែលយើងអាចធ្វើបានតែម្នាក់ឯងឡើយ
គេសង្កេតឃើញថា អំឡុងមួយរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តារាចម្រៀងស្រីអ្នកនាង អឿន ម៉ូលីកា ហាក់មានភាពជោគជ័យខ្លាំងលើមុខជំនួញផ្ទាល់ខ្លួនដែលធ្វើឲ្យតារាស្រីរូបនេះកាន់តែហ៊ឺហារជាមួយការរស់នៅលើគំនរលុយ និងទ្រព្យសម្បតិមួយចំនួនធំ។

ដោយសារកត្តានេះទើបធ្វើឲ្យតារាស្រី ម៉ូលី កា កាន់តែប្រែមុខប្រែមាត់ខុសប្លែកពីមុន។ ម្យ៉ាងទៀតអ្វីដែលកំពុងមាននាពេលបច្ចុប្បន្នត្រូវបានអ្នកនាង អឿន ម៉ូលីកា បញ្ជាក់ថា គ្មានភាពជោគជ័យណាដែលយើងអាចធ្វើបានតែម្នាក់ឯងឡើយហើយត្រង់ចំណុចនេះនាងចង់សំដៅថា បើមិនមានការចូលរួមសហការយ៉ាងល្អពីបុគ្គលិក ឬក្រុមការងារនោះទេ ក៏មិនអាចជោគជ័យដែរ។

ក្រោមហេតុផលនេះ ទើបតារាស្រី អឿន ម៉ូលីកា កាលពីថ្មីៗនេះ បានធ្វើឲ្យក្រុមការងារ និងបុគ្គលិករបស់នាងរីករាយក្រៃលែង តាមរយៈការលើកទឹកចិត្តពួកគេនូវតំណើរកម្សាន្ដនៅទីក្រុងបាងកកប្រទេសថៃរយៈពេល៥ថ្ងៃ ដែលថ្លៃចំណាយទៅលើការធ្វើប៉ាស្ព័រ ,សំបុត្រយន្ដហោះ ,ការស្នាក់នៅ និងអាហារផ្សេងៗគឺនាងជាអ្នករ៉ាប់រងទាំងអស់។
បើតាមការបញ្ជាក់ គឺអ្នកនាង អឿន ម៉ូលីកា បានដឹកនាំក្រុមការងារឡើងយន្ដហោះកាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២, ហើយតំណើរកម្សាន្ដរយៈពេលខ្លីនោះ ក៏មានវត្តមានស្វាមីរបស់នាង គឺលោក ហុង មានុណ ,ប្អូនស្រីនាង និងកូនស្រី នុណ ច័ន្ទម៉ូនីតា អាយុជាង២ឆ្នាំ ព្រមទាំងតារាសម្ដែងរូបស្រស់ នូណា ក៏រួមតំណើរជាមួយផងដែរ។

គេសង្កតឃើញថា ទាំង ម៉ូលី កា និងក្រុមការងាររបស់នាងពិតជាសប្បាយចិត្តហើយតាមព័ត៌មានថា ការដែល ម៉ូលី កា ចំណាយលុយជាច្រើនសម្រាប់ការដើរលេងក្រៅស្រុកនោះ ដោយសារតែនាងទទួលបានភាពជោគជ័យលើមុខជំនួញ និងជាការលើកទឹកចិត្តដល់បុគ្គលិកដែលច្នើមៗ និងស្មោះត្រង់ធ្វើការជាមួយនាងដើម្បីជាការតបស្នង។ សកម្មភាពរបស់ ម៉ូលីកា នាពេលនេះ ត្រូវបានគេចាត់ទុកថា ជាគំរូល្អមួយក្នុងការលើកទឹកចិត្តដល់ក្រុមការងារ ឬបុគ្គលិក ព្រោះគ្មានភាពជោគជ័យណាដែលយើងអាចធ្វើបានតែម្នាក់ឯងឡើយ។

ដោយឡែកសម្រាប់តំណើរកម្សាន្ដនៅថៃជាមួយក្រុមការងារនាពេលនេះ ម៉ូលីកា មិនប្រាប់ថា ចំណាយថវិការសរុបអស់ប៉ុន្មានទេ តែតារាស្រីរូបនេះថ្លែងសារថា ”ចែកា និងស្វាមី នាំក្រុមការងារមកដើរលេងនៅប្រទេសថៃ សប្បាយសប្បាយ ខ្ញុំស្រលាញ់ពួកគាត់ដូចបងប្អូនអ៊ីចឹង មិនដែលគិតថាជាបុគ្គលិកឬមេឡើយ”៕
អត្ថបទ៖ ចាន់រ៉ា

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


