ព័ត៌មានអន្ដរជាតិ
ចារកម្ម អាមេរិក ថា អ៊ុយក្រែន ជាអ្នកសម្លាប់កូនស្រីមនុស្សជំនិតរបស់លោក ពូទីន
ចារកម្មអាមេរិកជឿថា ការបំផ្ទុះគ្រាប់បែករថយន្តនៅទីក្រុងមូស្គូដែលបានសម្លាប់នាង Darya Dugina កូនស្រីរបស់លោក Aleksander Dugin ដែលជាមនុស្សជំនិតលោកប្រធានាធីបតី វ្ល៉ាឌីមៀ ពូទីន កាលពីខែសីហា មានជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលអ៊ុយក្រែន ។

ទន្ទឹមនោះកាសែត New York Times ក៏បានរាយការណ៍កាលពីពេលថ្មីៗនេះដែរថា ផ្នែកខ្លះនៃរដ្ឋាភិបាលអ៊ុយក្រែនបានអនុញ្ញាតឲ្យមានការវាយប្រហារដោយគ្រាប់បែកក្នុងរថយន្តសម្លាប់អ្នកកាសែតរុស្ស៊ីវ័យ ៣០ ឆ្នាំរូបនេះ” ។
មន្ត្រីចារកម្មអាមេរិកដែលសុំមិនបញ្ចេញឈ្មោះបានអះអាងថា ទីក្រុងវ៉ាស៊ីនតោនមិនបានជាប់ពាក់ព័ន្ធក្នុងមធ្យោបាយណាមួយនៃប្រតិបត្តិការនេះឡើយ និងបានប្រឆាំងដាច់ខាតនឹងផែនការទាំងអស់ ហើយក្រោយមកសហរដ្ឋអាមេរិកក៏បានព្រមានមន្ត្រីអ៊ុយក្រែនជុំវិញហេតុការណ៍ដ៏រន្ធត់នេះផងដែរ រួមទាំងផែនការធ្វើឃាតឪពុករបស់នាងគឺលោក Aleksander Dugin ដូចគ្នា ។

ស្របពេលជាមួយគ្នានេះ រុស្ស៊ីក៏បានស្ដីបន្ទោសចារកម្មអ៊ុយក្រែនចំពោះការសម្លាប់នេះផងដែរ ប៉ុន្តែទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក Mykhailo Podolyak បានបដិសេធថា ប្រទេសរបស់លោកមិនជាប់ពាក់ព័ន្ធនឹងករណីណាមួយក្នុងហេតុការណ៍នោះទេ ។
គួររំឭកថា ឧបទ្ទវហេតុនៃការផ្ទុះឆេះរថយន្តម៉ាក Land Cruiser Prado ដែលសម្លាប់នាង Darya Dugina បានកើតឡើងកាលពីថ្ងៃទី ២០ ខែសីហា នៅលើផ្លូវហាយវេមួយកន្លែងចម្ងាយប្រហែល ២០ គីឡូម៉ែត្រភាគខាងលិចនៃទីក្រុងមូស្គូ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ អាមេរិក ចោទមហាអំណាច ២ នេះថាបើកដៃឲ្យ កូរ៉េខាងជើង បាញ់មីស៊ីល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


