ព័ត៌មានជាតិ
អាល្លឺម៉ង់ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលជាមួយ កម្ពុជា បន្ថែមទៀត
លោក Stefan Anton Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលជាមួយកម្ពុជា ឲ្យកាន់តែប្រសើរបន្ថែមទៀត។

ការប្ដេជ្ញារបស់ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ថ្មីនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី ១១ តុលា ក្នុងជំនួបពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅទីស្ដីការក្រសួង។

ក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ សម្ដែងនូវការអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលគ្រប់គ្រងការរាលដាល នៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ជំរុញឲ្យ កម្ពុជា អាចបើកដំណើរការប្រទេសឡើងវិញ ទាំងសេដ្ឋកិច្ច និងសង្គម តាំងពីខែវិច្ឆិកា ឆ្នាំ ២០២១។

ជាមួយគ្នានេះដែរ ឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដល់មន្ត្រីការទូតអាល្លឺម៉ង់ទាំងអស់ និងប្រជាជនអាល្លឺម៉ង់ ដែលកំពុងរស់នៅកម្ពុជា ដោយឥតគិតថ្លៃ។
ឯកអគ្គរដ្ឋទូត ក៏បានប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសវិស័យសុខាភិបាល ឲ្យកាន់តែប្រសើរឡើងថែមទៀតផងដែរ។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគាំទ្រចំពោះកិច្ចសហប្រតិបត្តិការ ការរឹតចំណងមិត្តភាព និងសាមគ្គីភាពជាប្រពៃណីរវាងប្រទេសទាំងពីរកម្ពុជា-អាល្លឺម៉ង់។
លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ភាគីអាល្លឺម៉ង់ ចំពោះកិច្ចសហការលើវិស័យសុខាភិបាលរវាងប្រទេសទាំងពីរ ជាពិសេសក្នុងកាលៈទេសៈ នៃការប្រយុទ្ធនឹងការរីករាលដាលជំងឺកូវីដ-១៩។
លោករដ្ឋមន្ត្រី រំលឹកថា រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ បានផ្តល់ជំនួយដល់វិស័យសុខាភិបាល តាំងពីឆ្នាំ ១៩៩៤ តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ (GIZ) ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KW) រួមមាន ៖ ១) ហិរញ្ញប្បទានសហប្រតិបត្តិការ ដូចជា ៖ គម្រោងផ្គត់ផ្គង់ឱសថសារវ័ន្ត គម្រោងសុខភាពបន្តពូជ គម្រោងគាំពារ សុខភាពសង្គម ហើយបាននិងកំពុងចូលរួមចំណែកក្នុងគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី ១ និងទី ២ និងគម្រោងអាហារូបត្ថម្ភ នៅកម្ពុជា និង ២) ជំនួយបច្ចេកទេស ដូចជា ៖ ការអភិវឌ្ឍធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល គម្រោងគាំពារសុខភាពសង្គម និងគម្រោងសុខភាពមាតា និងទារក៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


