ព័ត៌មានជាតិ
អាជ្ញាធរស្រុកបូទូមសាគរ មិនទុកឱ្យពលរដ្ឋនៅដាច់ស្រយោលណាម្នាក់ស្លាប់ឥតបាយឡើយ
កោះកុង ៖ តំណាងអាជ្ញាធរ និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បាននាំយកនូវស្បៀងអាហារប្រគល់ប្រជាពលរដ្ឋនៅចំណុចព្រែកតានង ជាទីឆ្ងាយដាច់ស្រយោលមួយ ដោយអាជ្ញាធរអះអាងថា មិនទុកឱ្យពលរដ្ឋណាម្នាក់ស្លាប់ឥតបាយសោះឡើយ។

អាជ្ញាធរ និងអនុប្រធានសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២បានចុះទៅសួរសុខទុក្ខ និងដឹងពីសេចក្តីត្រូវការចង់បានរបស់ពលរដ្ឋរស់នៅចំណុចព្រែកតានង ភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ចំនួន១៩គ្រួសារ តាមរយៈការធ្វើដំណើរដោយទូកជាង៣០នាទី។

លោក ក្រូច បូរីសីហា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា និងអភិបាលបាលស្រុកបូទុមសាគរ បានឱ្យដឹងថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប កំពុងជួបការលំបាក រួមមាន ពលរដ្ឋចាស់ជរា ស្ត្រីទើបសម្រាល ជនពិការ ស្ត្រីផ្ទុកមេរោគអេដស៍ ព្រមទាំងជនងាយរងគ្រោះតាមការផ្តល់ស្បៀងអាហារ និងថវិកាគាំទ្រ។

លោក ក្រូច បូរីសីហា បន្ថែមទៀតថា រាល់ការដោះស្រាយដោយគិតគូរពីទុក្ខលំបាករបស់អ្នកដែលមានតម្រូវការដោះស្រាយជីវភាព ធ្វើឡើងដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីទេ។ លើសពីនេះទៀត គឺមិនទុកឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយគ្មានបាយហូបនោះឡើយ។
អាជ្ញាធរ និងមន្ត្រីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ ក៏ជំរុញដល់មាតាបិតាកុមារ ត្រូវបញ្ជូនកូនទៅសាលារៀនឱ្យបានគ្រប់ៗគ្នា ព្រោះថាចំណេះវិជ្ជាមានសារៈសំខាន់សម្រាប់យុវជនជំនាន់ៗ ដើម្បីក្លាយខ្លួនជាធនធានមនុស្សចូលរួមអភិវឌ្ឍន៍ប្រទេសជាតិបានជឿនលឿនទៅមុខ។
ទន្ទឹមនោះ លោក ក្រូច បូរីសីហា ក៏ទទូចដល់ប្រជាពលរដ្ឋណាដែលមិនទាន់ចាក់វ៉ាក់សាំងគ្រប់ចំនួនទៅតាមការកំណត់ដូសរបស់ក្រសួងសុខាភិបាល មេត្តាប្រញាប់រួសរាល់ទៅទទួលសេវាមួយនេះនៅតាមប៉ុស្តិ៍សុខភាព ឬមណ្ឌលសុខភាពដែលនៅក្បែរលំនៅឋាន។ ត្បិតជាពលរដ្ឋរស់នៅឆ្ងាយដាច់ស្រយោលយ៉ាងណាក៏ដោយ។
យោងតាមរបាយការណ៍ផ្តល់ដោយអាជ្ញាធរភូមិ ប្រជាពលរដ្ឋនៅចំណុចព្រែកតានង ត្រូវបានអាជ្ញាធរចាត់ទុកថា ពលរដ្ឋរស់នៅឆ្ងាយដាច់ស្រយោលមួយពីទីប្រជុំជន ដោយមានរស់នៅជិត២០គ្រួសារ ស្មើនឹង៦៥នាក់ ដែលភាគច្រើនប្រកបមុខរបរនេសាទសមុទ្រ និងធ្វើកសិកម្មបន្តិចបន្តួច សម្រាប់ចិញ្ចឹមជីវិត។

អ្នកស្រី ហ៊ិន យ៉ាំ និងអ្នកស្រី ហាស តែម ជាប្រជាពលរដ្ឋរស់នៅព្រែកតានង បាននិយាយថា ពួកគាត់សូមអរគុណខ្លាំងណាស់ដែលមានអាជ្ញាធរចុះមកផ្តល់ជាស្បៀងអាហារ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ខណៈរដូវវស្សានេសាទនិងធ្វើកសិកម្មពុំសូវបានផលល្អដូចខែប្រាំង។

បើតាមពលរដ្ឋទាំងពីរនាក់ បច្ចុប្បន្នមានកូនចៅខ្លះបានទៅរៀនសូត្រ ខ្លះទៀតពុំសូវបានរៀនគ្រប់គ្រាន់ ដោយសារតែសូវមធ្យោបាយធ្វើដំណើរ ប្រសិនបើអាជ្ញាធរផ្តល់ជាទូកសម្រាប់ដឹកជញ្ជូនកុមារទៅសិក្សាពិតជាវិសេសវិសាលណាស់។ ដោយការចាក់វ៉ាក់សាំងវិញ ពួកគាត់បានចាក់៤ទៅ៥ដូសអស់ហើយក្រោមគោលដៅស្ម័គ្រចិត្តគ្មានការបង្ខិតបង្ខំអ្វីឡើយ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


