Connect with us

ព័ត៌មានជាតិ

កម្មករ​-​កម្មការ​នី​ បម្រើ​ការងារ​តាម​រោងចក្រ​នានា​ត្អូញត្អែរ​ពី​ផ្លូវ​លំបាក​ធ្វើដំណើរ​មក​ធ្វើការ​មិនទាន់​ត្រូវ​ថៅកែ​កាត់​លុយ

បានផុស

នៅ

កំពង់ស្ពឺ ​៖ បងប្អូន​កម្មករ​-​កម្មការ​នី រស់នៅ​ឃុំ​ដំណាក់​រាំង និង​ពាំង​ល្វា ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ បាន​ត្អូញត្អែរ​ពី​ការ​លំបាក​ធ្វើដំណើរ​មក​ធ្វើ​ការងារ​មិនទាន់​ពេលវេលា​ត្រូវ​រោងចក្រ​កាត់លុយ​ដោយ​ផ្លូវ​រង​ការ​ខួច​ខាត​ខ្លាំង​អាជ្ញាធរ​មិនទាន់​ដោះស្រាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមកម្មករ​-​កម្មការ​នី​រោងចក្រ​ដែល​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើដំណើរ បាន​រៀបរាប់​ថា សព្វថ្ងៃ​នេះ​ពួក​ប្រឈម​មុខការ​កាត់​ប្រាក់​ដោយសារ​មក​ធ្វើការ​មិនទាន់​ពេលា​ព្រោះ​នា​រដូវវស្សា​នេះ​ផ្លូវ​រង​ការ​ខួច​ខាត​ខ្លាំង។ ពួកគាត់​បន្តទៀត​ថា ទោះបី​ក្រោក​ពី​យប់​យ៉ាងណា​ក៏​មាន​ការ​យឺតយ៉ាវ​ដោយសារ​រថយន្ត​ជាប់ផុង​បន្ត​កន្ទុយ​គ្នា។

​បងប្អូន​កម្មករ​-​កម្មការ​នី បាន​រៀបរាប់​ទៀតថា ផ្លូវលំ​ក្នុង​ឃុំ​ពាំង​ល្វា និង​ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ​ប្រវែង​ប្រមាណ​ពីរ​គីឡូម៉ែត្រ​ខួច​ខាត​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​ដោយ​រដូវវស្សា​ជាពិសេស​ពី​វត្ត​ពង្រ​ដល់​សា​រ៉ា​ម​តែម្តង។ ពួកគាត់​បន្ថែម​ថា សំណូមពរ​ដល់​អាជ្ញាធរ​មេត្តា​ជួយ​សម្រួល​ផ្លូវ​ដែល​កំពុង​ជួប​ការ​លំបាក​នេះ​ផង៕

ដោយ ៖ ភួង រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៧ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម