ព័ត៌មានជាតិ
ផ្លូវមួយខ្សែ ប្រវែងជិត ១០ គីឡូម៉ែត្រ ក្នុងស្រុកបវេល កំពុងមានបញ្ហាយ៉ាងខ្លាំងដល់ការធ្វើដំណើរ
ផ្លូវដីក្រហមមួយខ្សែ ប្រវែងប្រមាណជិត ១០ គីឡូម៉ែត្រ ឆ្លងកាត់ភូមិចំនួន ៤ ក្នុងស្រុកបវេល កំពុងប្រឈមបញ្ហាយ៉ាងខ្លាំងដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពិសេសសិស្សានុសិស្សដែលមានការលំបាកក្នុងការធ្វើដំណើរទៅសាលារៀន។

តាមការលើកឡើងរបស់ លោក ទឹង ស៊ីនឿន ជាមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្លាំងមាស បានបញ្ជាក់ថា ផ្លូវដែលប្រឈមនឹងបញ្ហានេះ បានស្ថាបនាឡើងកាលពីឆ្នាំកន្លងទៅ ដោយក្រុមការងារយកដីក្រហមពីចំណុចភ្នំព្រាលមកស្ថាបនា។ ដីក្រហមនេះ នៅពេលដែលប៉ះទឹកគឺរលាយក្លាយជាភក់តែម្ដង នេះបើក្រុមការងារយកគ្រោះក្រហមពីភ្នំកំពីងពួយ ម្ល៉េះសមមិនមានភក់ជ្រាំបែបនេះនោះឡើយ ព្រោះគ្រោះក្រហមនៅភ្នំកំពីងពួយរឹង ប៉ះទឹកមិនរលាយនោះទេ។
លោកបានបន្ថែមថា បច្ចុប្បន្នប្រជាពលរដ្ឋមានការថ្ងួចថ្ងូរយ៉ាងខ្លាំង នៅពេលភ្លៀងធ្លាក់ម្ដងៗ ដែលធ្វើឲ្យពួកគាត់មិនអាចចេញដំណើរទៅណាបាន ព្រោះដីនេះស្អិតខ្លាំង។ ផ្លូវនេះមានចម្ងាយប្រមាណជិត ១០ គីឡូម៉ែត្រ ដោយបានឆ្លងកាត់ភូមិច្រាំងបាក់ ភូមិត្រពាំងក្បាលស្វា ភូមិព្រៃធំ និងភូមិឧបសម្ព័ន្ធ (កំប៉ូស្ទាវ.អូរតាញៀន.កស្វាយ)។

អាជ្ញាធរនៅទីនោះ ក៏បានបញ្ជាក់បន្ថែមដែរថា សិស្សានុសិស្សកំពុងប្រឈមខ្លាំងក្នុងការធ្វើដំណើរទៅសាលារៀន ព្រោះកន្លងទៅថ្មីៗ នេះ គឺជាពេលវេលាដែលសិស្សត្រូវប្រឡង ហើយនៅពេលនោះដែរ ភ្លៀងក៏បានបង្អុរតាំងពីយប់មកខ្លាំង ធ្វើឲ្យការធ្វើដំណើររបស់សិស្សមានការយឺតយ៉ាវ ប៉ុន្តែដោយសារការយល់ឃើញជាក់ស្ដែង ធ្វើឲ្យខាងសាលារៀនអនុគ្រោះផងដែរ។
នៅព្រឹកថ្ងៃទី ១២ ខែកញ្ញា នេះដែរ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងជាក្រុមការងារចុះជួយឃុំឃ្លាំងមាស និងឃុំព្រៃខ្ពស់ បានបញ្ជាក់ប្រាប់ “កម្ពុជាថ្មី” ថា លោកក៏បានដឹងដែរអំពីបញ្ហានេះ ក៏ប៉ុន្តែលោករង់ចាំឲ្យផុតរដូវភ្លៀងសិន ទើបលោកបញ្ជូនក្រុមការងារ និងគ្រឿងចក្រទៅផ្លាស់ប្ដូរដីស្រទាប់ខាងលើចេញ និងចាក់គ្រួសក្រហមជាថ្មីឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋ និងសិស្សានុសិស្ស បានធ្វើដំណើរប្រកបដោយសុវត្ថិភាព ដែលការងារនេះគឺមិនយូរទេ បើលោកសន្យាថា នឹងធ្វើជូនប្រជាពលរដ្ឋឲ្យបាន៕
អត្ថបទ ៖ សោ និយមរ័ត្ន




-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១៨ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


