សន្តិសុខសង្គម
ពលរដ្ឋរស់នៅភូមិខ្វា សំណូមពរឲ្យអាជ្ញាធរពិនិត្យផ្លូវមួយខ្សែកំពុងខូចខាតខ្លាំងពិបាកធើ្វដំណើរ
ប្រជាពលរដ្ឋរស់នៅបណ្ដោយផ្លូវ ១២០ដេ ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ស្នើឲ្យអាជ្ញាធរចុះពិនិត្យ និងជួសជុលដោយសារផ្លូវមួយខ្សែនេះកំពុងរងការខូចខាតខ្លាំង និងគ្មានប្រព័ន្ធលូបង្ហូរទឹកធើ្វអោយមានការជនលិចនៅរដូវវស្សា។

លោកស្រី សុវណ្ណារី ជាប្រជាពលរដ្ឋរស់នៅតំបន់នោះ បានប្រាប់មក កម្ពុជាថ្មី អោយដឹងថា ពីមុនកំណាត់ផ្លូវនេះមិនទាន់ខូចខាតច្រើនដល់ថ្នាក់នេះទេ តែចាប់តាំងពីមានការចាក់ដីខាងក្រោយផ្ទះរបស់ពួកគាត់មក ធ្វើអោយលែងមានទីតាំងបង្ហូរទឹក ទើបទឹកចាប់ផ្តើមហូរចូលផ្លូវ បណ្តាលអោយផ្លូវចាប់ផ្តើមរងការខូចខាត។ អ្នកស្រីបន្ថែមថា កាលពីឆ្នាំកន្លងទៅ រាល់ពេលមានភ្លៀងធ្លាក់ខ្លាំង កំណាត់ផ្លូវមួយខ្សែនេះ គឺត្រូវជនលិចថែមទាំងហូរចូលពេញៗផ្ទះតែម្តង។
បើតាមអ្នកស្រី សុវណ្ណារី ប្រជាពលរដ្ឋរស់នៅតំបន់ប៉ះពាល់ក៏ធ្លាប់បានសំណូមពរអាជ្ញាធរជួយធ្វើប្រព័ន្ធលូដែរ ហើយក៏ឃើញអាជ្ញាធរចុះមកពិនិត្យសិក្សាដែរ ប៉ុន្តែក៏ស្ងាត់ទៅវិញ រហូតមកទល់បច្ចុប្បន្ននេះ ក៏នៅមិនទាន់ឃើញចុះមកអភិវឌ្ឍន៍ តាមការស្នើសុំនោះឡើយ ធ្វើអោយផ្លូវកាន់តែរងខូចខាតកាន់តែខ្លាំង ធ្វើអោយពិបាករស់នៅ ទាំងការធ្វើដំណើរ។

អ្នកស្រី សឿង សេរី ចៅសង្កាត់ដង្កោ នៃរដ្ឋបាលខណ្ឌដង្កោ បានប្រាប់ កម្ពុជាថ្មី ថា សម្រាប់គម្រោងអភិវឌ្ឍន៍ឆ្នាំ២០២៤ អាជ្ញាធរបានយកថិវិកាទាំងអស់ទៅអភិវឌ្ឍន៍នៅក្នុងភូមិបាគូទាំងមូល ដោយសារតែតំបន់នោះមានការខូចខាតច្រើនទាំងផ្លូវ និងប្រព័ន្ធលូ។ តែទោះបីជាយ៉ាងណាអាជ្ញាធរមូលដ្ឋាននឹងបន្តយកចិត្តទុកដាក់ធើ្វការជួលជុលជាបន្តបន្ទាប់។

អ្នកស្រីចៅសង្កាត់បានបន្តទៀតថា សម្រាប់ឆ្នាំ២០២៥ អាជ្ញាធរបានលើកគម្រោងអភិវឌ្ឍន៍ស្ថាបនាជួសជុលផ្លូវបេតុង និងប្រព័ន្ធលូ នៅក្នុងភូមិថ្មីបន្តទៀត ដោយសារភូមិនេះ រងការខូចខូចស្ទើរតែទាំងស្រុងទៅហើយ។ ក្នុងនោះអ្នកស្រីចៅសង្កាត់ ក៏សុំអធ្យាស្រ័យ និងមេត្តាយោគយល់ពីប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានផងដែរ អាជ្ញាធរនឹងខិតខំដោះស្រាយជាបន្តបន្ទាប់អោយបានលឿនតាមដែលអាចធ្វើទៅបាន៕
អត្ថបទ ៖ ម៉េង





-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


