ព័ត៌មានជាតិ
លោក ជា ច័ន្ទបរិបូរណ៍ អ្នកអត្ថាធិប្បាយដ៏មានថ្វីមាត់ មានប្រវត្តិការសិក្សាមិនធម្មតាឡើយ!
ជា ច័ន្ទបរិបូរណ៍ មន្ត្រីកំប៉ិចកំប៉ុក аз съм просто човек ( ជាភាសារប៊ុលហ្គារី) នេះជាពាក្យ ដែលឃើញជារឿយៗ លោកបានសរសេរនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក។ តើលោក ជា ច័ន្ទបរិបូរណ៍ មានប្រវត្តិសិក្សាយ៉ាងដូចម្ដេច?

លោកជា ច័ន្ទបរិបូរណ៍ គឺជាកូនទីបីរបស់មន្ត្រីបច្ចេកទេសឃោសនាការប្រាំសម័យកាលនៃរបបនយោបាយនៅកម្ពុជា(ជា សុធីរ)។ លោកជា ច័ន្ទបរិបូរណ៍ ត្រូវបានរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា បញ្ជូនទៅសិក្សានៅសាធារណរដ្ឋប៊ុលហ្គារីនៅក្នុងទសវត្សរ៍៨០។ បន្ទាប់ពីបានទៅដល់ទីនោះ លោកបានសិក្សាលើជំនាញតន្ត្រី រហូតទទួលបានសញ្ញាបត្របណ្ឌិតទស្សនវិជ្ជាតន្ត្រី ។ នៅក្នុងប្រទេសប៊ុលហ្គារីផងដែរ លោកបានខិតខំសិក្សាបន្ថែមពីរមុខវិជ្ជាថែមទៀត ដោយហេតុថា លោកស្រឡាញ់នូវមុខវិជ្ជាវិស្វករសំឡេង Sound enginer ។ កម្មវិធីសិក្សារបស់សាកលវិទ្យាល័យជាតិតូរ្យតន្ត្រីប៊ុលហ្គារី តម្រូវឲ្យនិស្សិតទាំងអស់ ត្រូវរៀនមុខវិជ្ជាសេដ្ឋកិច្ចនយោបាយ ទស្សនវិជ្ជា ចិត្ដវិទ្យា ។ល។ ដោយសារការស្រឡាញ់ ទៅលើមុខវិជ្ចាសេដ្ឋកិច្ចនយោបាយ លោកជា ច័ន្ទបរិបូរណ៍ បានបំពេញបន្ថែមក្រេឌីត ដើម្បីសិក្សាយកថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ចនយោបាយតែម្តង។

នៅពេលវិលត្រឡប់មកកម្ពុជាវិញ លោកបានធ្វើការនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនាទសវត្សរ៍៩០ ហើយនាពេលនោះ លោកបានដង្ហែរសម្ដេចព្រះបរមរតនកោដ្ឋ នៅពេលព្រះអង្គវិលត្រឡប់មកកម្ពុជាវិញ។បន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ លោកបានទទួលនូវការស្រឡាញ់សព្វព្រះហរទ័យពីព្រះករុណា នរោត្តម សីហនុ នៅក្នុងទេពកោសល្យរបស់លោក។ លោក ជា ច័ន្ទបរិបូរណ៍ ក៏ជាសាស្ត្រាចារ្យមួយរូបធ្លាប់បានបង្រៀននៅសាលាវិចិត្រសិល្បៈ ធ្លាប់ធ្វើជាអគ្គលេខាធិការអង្គការសង្គមស៊ីវិលមួយឈ្មោះថាស៊ីអិនរ៉ូ ធ្លាប់ធ្វើជាប្រធានកម្មវិធីសំឡេងប្រជាធិបតេយ្យនៅអង្គការសិទ្ធិមនុស្សកម្ពុជា នាឆ្នាំ២០០៣។
នាឆ្នាំ២០០៤ លោកជា ច័ន្ទបរិបូរណ៍ ត្រូវបានផ្តល់តួនាទីបម្រើការក្នុងក្រសួងព័ត៌មានដែលមានឋានៈជាអនុរដ្ឋលេខាធិការកូតាគណបក្សហ្វ៊ុនស៊ិនប៉ិច។ ប្រាំមួយខែក្រោយមក នៅឆ្នាំដដែល លោកក៏ត្រូវបានដំឡើងជារដ្ឋលេខាធិការក្រសួងព័ត៌មាន។ លោកជា ច័ន្ទបរិបូរណ៍ នៅតាមដង្ហែរសម្ដេចក្រុមព្រះ រហូតដល់គណបក្សនរោត្តមរណឫទ្ធិ ហើយលោកនៅតែទទួលតួនាទីជាអ្នកនាំពាក្យ និងអគ្គលេខាធិការរង។

នៅឆ្នាំ២០១១ លោក ជា ច័ន្ទបរិបូរណ៍ ក៏បានក្រាបថ្វាយបង្គំ សុំលាសម្ដេចក្រុមព្រះ ដើម្បីបំពេញកិច្ចការងារ ធម្មតាក្នុងក្រុមហ៊ុនមួយដែលទិញសិទ្ធរបស់ក្រុមហ៊ុនផលិតបទចម្រៀងពីប្រទេសថៃ។ នៅក្នុងឱកាសបម្រើសម្តេចក្រុមព្រះ លោក ជា ច័ន្ទបរិបូរណ៍ មានឱកាសបានរៀនផ្នែកហោះហើរយន្តហោះក្នុងក្រុមហ៊ុន Royal Air Servis លើប្រភេទយន្តហោះធុនតូចដែលលោកទទួលបានអាជ្ញាប័ណ្ណ ជាអ្នកហោះហើរយន្តហោះឯកជន។ នៅឆ្នាំ២០១១ដែរ លោកបានសុំចូលរួមជីវិតនយោបាយជាមួយគណបក្សប្រជាជនកម្ពុជារហូតមកដល់បច្ចុប្បន្ន ដែលដំបូងឡើយលោកទទួលបានតួនាទីជាទីប្រឹក្សារាជរដ្ឋាភិបាលមានឋានៈស្មើនឹងរដ្ឋលេខាធិការ បន្ទាប់មក លោកទទួលបានតួនាទីជារដ្ឋលេខាធិការក្រសួងព័ត៌មានរហូតមកដល់បច្ចុប្បន្ននេះ។

បច្ចុប្បន្នលោក ជា ច័ន្ទបរិបូរណ៍ បានបំពេញកិច្ចការងារផ្នែកប្រព័ន្ធផ្សព្វផ្សាយដែលធ្វើការអត្ថាធិប្បាយការពារ រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជន ហើយលោកកំពុងតែសិក្សាថ្នាក់បណ្ឌិត សេដ្ឋកិច្ចនយោបាយនៅសាកលវិទ្យាល័យសូហ្វីយ៉ា ដែលប្រធានបទនៃនិក្ខេបបទរបស់លោកៗបានសរសេរ { ដំណើរជាតិកម្ពុជាពីចំណុចសូន្យ }។ បើតាមលោកឲ្យដឹង គឺនិក្ខេបបទនេះ លោកបានសរសេរដំណើរជាតិកម្ពុជាគ្រប់របបនយោបាយ និងប្រព័ន្ធដឹកនាំនៃកម្ពុជា។ នៅក្នុងឆ្នាំ២០២៤ខាងមុខ លោក ជា ច័ន្ទបរិបូរណ៍ នឹងមានផែនការទៅការពារនិក្ខេបបទថ្នាក់បណ្ឌិតសេដ្ឋកិច្ចនយោបាយរបស់លោកនៅសាកលវិទ្យាល័យសូហ្វីយ៉ារយៈពេលប្រាំបីខែ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


