ព័ត៌មានអន្ដរជាតិ
ពូទីន ដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ក្បែរមាត់ទ្វារ ណាតូ (មានវីដេអូ)
លោក វ្ល៉ាឌីមៀរ ពូទីន បានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកចំនួន ១១ គ្រឿងដែលមានសមត្ថភាពផ្ទុកអាវុធនុយក្លេអ៊ែរ ក្នុងចម្ងាយត្រឹមតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែន ជាមួយប្រទេសសមាជិកណាតូ។

ក្រុមហ៊ុនផ្កាយរណបអាមេរិក Planet Labs បានប្រទះឃើញ វត្តមានកាន់តែច្រើននៃយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រធុន TU-160 និង TU-95 របស់រុស្ស៊ី នៅចម្ងាយតិចជាង ៣២គីឡូម៉ែត្រ ពីព្រំដែនជាមួយប្រទេសន័រវេស។

រូបភាពពីផ្កាយរណបដែលថតបានកាលពីថ្ងៃទី៧ខែតុលា បានបង្ហាញពីយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-160 ចំនួន៧គ្រឿង និងយន្តហោះ Tu-95 ចំនួន៤គ្រឿង នៅឯមូលដ្ឋានអាកាសរុស្ស៊ី Olenya លើឧបទ្វីប Kolskyi។

ហើយពីរថ្ងៃក្រោយមក រូបភាពមួយទៀត បានបង្ហាញពីយន្តហោះទម្លាក់គ្រាប់បែក Tu-160 មួយគ្រឿង ដែលកំពុងត្រៀមហោះហើរ។
យន្តហោះចម្បាំង Tu-160 ដែលជាយន្តហោះចម្បាំង Mach 2 ធំបំផុតនិងធ្ងន់បំផុត មានសមត្ថភាពហោះហើរមិនបាច់ឈប់ចាក់ប្រេងបានចម្ងាយ ១២ ០៧០ គីឡូម៉ែត្រ។ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រនេះ អាចផ្ទុកមីស៊ីលនុយក្លេអ៊ែររយៈចម្ងាយខ្លីរហូតដល់ទៅ ១២ គ្រាប់។

ទន្ទឹមនឹងនោះ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95 ឬត្រូវបានគេស្គាល់ឈ្មោះថា “ខ្លាឃ្មុំ” គឺជាយន្តហោះដ៏ធំ នៅក្នុងកងទ័ពអាកាសរបស់លោក ពូទីន ដែលមានសមត្ថភាពបាញ់ មីស៊ីល និងគ្រាប់បែកនុយក្លេអ៊ែរដ៏ធំ។
រឿងនេះកើតឡើង បន្ទាប់ពីក្រុមហ៊ុនចារកម្មអ៊ីស្រាអែល ImageSat International បានប្រទះឃើញយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ីនៅឯមូលដ្ឋានទ័ពអាកាស ក្បែរព្រំដែនហ្វាំងឡង់។
យោងតាមរូបភាពផ្កាយរណបដែលទទួលបានដោយកាសែត Jerusalem Post, យន្តហោះ TU-160 ចំនួន៤គ្រឿង ត្រូវបានគេឃើញនៅឯមូលដ្ឋាន កាលពីថ្ងៃទី២១ខែសីហា ហើយយន្តហោះ TU-95 ចំនួន ៣គ្រឿងត្រូវបានគេឃើញកាលពីថ្ងៃទី ២៥ខែកញ្ញា៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SUN
ចុចអាន៖ រុស្ស៊ី ព្រមានផ្ទុះសង្គ្រាមលោកលើកទី៣ បើ អ៊ុយក្រែន ចូល ណាតូ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


