ព័ត៌មានអន្ដរជាតិ
អាមេរិក ថា ចិន កំពុងពន្លឿនផែនការបង្រួបបង្រួមជាមួយ កោះតៃវ៉ាន់ (មានវីដេអូ)
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា ប្រទេសចិន កំពុងបន្តគោលដៅបង្រួបបង្រួមជាមួយកោះតៃវ៉ាន់ ក្នុងពេលវេលាលឿនជាងការរំពឹងទុកពីមុន។

លោកនិយាយថា ទីក្រុងប៉េកាំង បានសម្រេចចិត្តថា ស្ថានការណ៍ជាក់ស្តែងនាពេលបច្ចុប្បន្ន លែងអាចទទួលយកបានទៀតហើយ។
ក្នុងសុន្ទរកថាបើកសមាជបក្សកុម្មុយនិស្ត នៅទីក្រុងប៉េកាំង កាលពីថ្ងៃអាទិត្យទី១៧ខែតុលា ប្រធានាធិបតីចិនលោក Xi Jinping បានបដិសេធច្រានចោលការប្រើកម្លាំង ដើម្បីបង្រួបបង្រួមជាមួយកោះតៃវ៉ាន់។

កាលពីខែមុន ប្រធានាធិបតីអាមេរិក លោក Joe Biden និយាយថា កងកម្លាំងអាមេរិកនឹងការពារកោះតៃវ៉ាន់ នៅក្នុងព្រឹត្តិការណ៍នៃការវាយប្រហាររបស់ចិន បើទោះបីជាគោលនយោបាយផ្លូវការរបស់សហរដ្ឋអាមេរិក មានអត្ថន័យមិនច្បាស់លាស់លើបញ្ហានេះក៏ដោយ។
ថ្លែងក្នុងព្រឹត្តិការណ៍មួយនៅសាកលវិទ្យាល័យ Stanford កាលពីថ្ងៃអង្គារទី១៨ខែតុលា លោក Blinken បានលើកឡើងថា ប្រសិនបើទីក្រុងប៉េកាំង មិនអាចសម្រេចបាននូវការបង្រួបបង្រួមដោយសន្តិភាពទេនោះ ចិននឹងប្រើការបង្ខិតបង្ខំ និងអាចប្រើកម្លាំង។ នោះគឺជាអ្វីដែលរំខានយ៉ាងខ្លាំងដល់ស្ថានភាពនាពេលបច្ចុប្បន្ន និងបង្កើតភាពតានតឹងយ៉ាងខ្លាំង។

លោក Blinken បន្ថែមថា សហរដ្ឋអាមេរិកនឹងគោរពការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះកោះតៃវ៉ាន់ ហើយគាំទ្រសមត្ថភាពរបស់កោះនេះក្នុងការការពារខ្លួន។
គួរបញ្ជាក់ថា គោលនយោបាយផ្លូវការរបស់អាមេរិក មិនប្តេជ្ញាចំពោះសកម្មភាពយោធាលើកោះតៃវ៉ាន់ទេ ប៉ុន្តែលោកប្រធានាធិបតី Biden ហាក់ដូចជាបានប្រឆាំងនឹងជំហរនេះ ដោយសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា ទីក្រុងវ៉ាស៊ីនតោននឹងការពារកោះតៃវ៉ាន់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ តៃវ៉ាន់ ថា ចិន កំពុង សម្លឹង មើល សង្រ្គាម អ៊ុយក្រែន ដើម្បី អភិវឌ្ឍ យុទ្ធសាស្ត្រ “កូនកាត់”
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


