ព័ត៌មានអន្ដរជាតិ
លោក Zelensky ឲ្យអឺរ៉ុបពន្លឿនការដឹកជញ្ជូនប្រព័ន្ធការពារដែនអាកាសដល់ អ៊ុយក្រែន
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានជំរុញឲ្យសហភាពអឺរ៉ុប (EU) បង្កើនល្បឿនការដឹកជញ្ជូនប្រព័ន្ធការពារដែនអាកាស បន្ទាប់ពីជិតមួយភាគបីនៃស្ថានីយ៍ថាមពលរបស់ប្រទេសត្រូវបានបំផ្លាញនៅក្នុងការវាយប្រហាររបស់រុស្ស៊ី ។

នៅក្នុងសុន្ទរកថាតាមវីដេអូទៅកាន់កិច្ចប្រជុំមេដឹកនាំសហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែលកាលពីថ្ងៃព្រហស្បតិ៍ លោក Volodymyr Zelensky បាននិយាយថា លោកបានស្នើឲ្យមេដឹកនាំអឺរ៉ុបពន្លឿនការអនុវត្តដំណោះស្រាយក្នុងរឿងនេះឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ។
លោក Zelensky បញ្ជាក់ថា រុស្ស៊ីកំពុងប្រើប្រាស់ថាមពលជាអាវុធប្រឆាំងនឹងអឺរ៉ុប ដូច្នេះការពន្លឿននៃការបញ្ជូនប្រព័ន្ធការពារដែនអាកាសដល់អ៊ុយក្រែន គឺជាការការពារអឺរ៉ុបផងដែរ ។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះបាននិយាយទៀតថា ការវាយប្រហាររបស់រុស្ស៊ីទៅលើតំបន់ភាគច្រើនរបស់អ៊ុយក្រែននាពេលថ្មីៗនេះ គឺជាការចេតនាចាប់ផ្ដើមរារាំងអ៊ុយក្រែនមិនឲ្យនាំចេញថាមពលទៅកាន់សហភាពអឺរ៉ុប ។
ជាចុងក្រោយលោក Zelensky បានគូសបញ្ជាក់ថា ការវាយប្រហារដោយកាំជ្រួចមីស៊ីលនាំផ្លូវរបស់រុស្ស៊ី និងយន្តហោះគ្មានមនុស្សបើក (ដ្រូន) ដែលផលិតដោយអ៊ីរ៉ង់ បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលច្រើនជាងមួយភាគបីរបស់ប្រទេស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ អាមេរិក អាចបញ្ចប់ការផ្ដល់ជំនួយឲ្យ អ៊ុយក្រែន បើរឿងទាំងនេះកើតឡើង

-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន