ព័ត៌មានអន្ដរជាតិ
អតីតជំនួយការលោក Trump ត្រូវជាប់ពន្ធនាគារ ពីបទមើលងាយសភា
កាលពីថ្ងៃសុក្រទី២១ខែតុលា អតីតទីប្រឹក្សាសេតវិមានកំពូលរបស់ Trump គឺលោក Steve Bannon ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៤ខែ ពីបទប្រឆាំងនឹងដីកាកោះហៅ ពីគណៈកម្មការស៊ើបអង្កេតសភាលើកុបកម្ម ថ្ងៃទី៦ខែមករា ឆ្នាំ២០២១។

ចៅក្រមអាមេរិក ក៏បានផាកពិន័យលោក Bannon ជាទឹកប្រាក់ ៦៥០០ដុល្លារផងដែរ ប៉ុន្តែចៅក្រមបានសម្រេចថា លោក Bannon នឹងមិនត្រូវអនុវត្តទោសនោះទេ រហូតទាល់តែបណ្តឹងឧទ្ធរណ៍ ត្រូវបានបញ្ចប់។
រឿងនេះធ្វើឲ្យលោក Bannon ក្លាយជាបុគ្គលមានកេរ្តិ៍ឈ្មោះខ្ពស់បំផុត ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ក្រោមបទចោទប្រកាន់ពាក់ព័ន្ធនឹងការបះបោរ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Bannon បានបដិសេធចំពោះការប្រព្រឹត្តខុសបទព្រហ្មទណ្ឌ។

ប៉ុន្មានម៉ោងបន្ទាប់ពីការកាត់ទោសលោក Bannon, លោក Trump ក៏ទទួលបានការកោះហៅជាផ្លូវការផងដែរពីក្រុមប្រឹក្សាថ្ងៃ៦មករា ដោយបញ្ជាឲ្យគាត់ផ្តល់សក្ខីកម្មនៅចំពោះមុខសមាជិកសភាអំពីកុបកម្មវិមានកាពីតូល។
ដូចលោក Bannon ដែរ, លោក Trump អាចប្រឈមមុខនឹងការចោទប្រកាន់ពីបទព្រហ្មទណ្ឌ ប្រសិនបើគាត់មិនគោរពតាមការកោះហៅ៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ ក្រសួងយុត្តិធម៌អាមេរិក បញ្ចេញលិខិតបញ្ជាក់ ដែលឈានទៅដល់ការឆែកឆេរ លំនៅដ្ឋានលោក ត្រាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


