ជីវិតកម្សាន្ដ
អតីតតួឯកស្រីរឿង “កំផែងស្នេហ៍ដួងចន្ទ” រងការរិះគន់ លើឈុតពណ៌ស្វាយស្លៀកក្នុងកម្មវិធីធំមួយ
កាលពីពេលថ្មីៗនេះ តារាសម្ដែង Kim Yoo Jung បានចូលរួមក្នុងសន្និសីទសារព័ត៌មាន “20th Century Girl” របស់ Netflix ប៉ុន្តែអ្នកគាំទ្រ និងមនុស្សជាច្រើន មានការយល់ច្រឡំចំពោះឈុតដែលនាងស្លៀកចូលរួមកម្មវិធី។

អ្នកគាំទ្រមួយចំនួនមិនសប្បាយចិត្តនឹងម៉ូដសំលៀកបំពាក់របស់នាងទេ ខណៈពេលដែលអ្នកផ្សេងទៀត បានពោលសរសើរនាង ដែលហ៊ានបញ្ចេញរូបរាងដ៏ចំលែកបែបនេះ ប៉ុន្តែក៏មានមនុស្សខ្លះ និយាយបែបចំអកឡកឡឺយ និងលេងសើចដល់រូបនាង។


ទន្ទឹមនោះ មានអ្នកនិយមលេងអ៊ីនធឺណិតម្នាក់ បានសរសេរបង្ហោះដោយបញ្ជាក់ថា “សូម្បីតែពេលនាងស្លៀកសំលៀកបំពាក់ទាំងនេះ ក៏នាងនៅតែមានមុខមាត់ស្អាតដែរ ដូច្នេះការស្លៀកពាក់មើលទៅមិនចម្លែកអ្វីឡើយ។ ជាមួយគ្នានេះដែរ ក៏មានអ្នកនិយមលេងអ៊ីនធឺណិតផ្សេងទៀត ឆ្លើយតបរហ័ស និងបញ្ចេញមតិថា សូម្បីតែនៅក្នុងឈុតបែបនេះ ក៏អតីតតួឯកស្រីរឿង “កំផែងស្នេហ៍ដួងចន្ទ មើលទៅស្អាតដដែល។ ប៉ុន្តែនេះជារូបភាពដែលពួកគេចូលចិត្ត។

ទោះយ៉ាងណា Kim Yoo Jung ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលនាងពាក់រ៉ូបពណ៌ស្វាយ ដែលជាឈ្មោះរបស់នាង ”Na Bora” នៅក្នុងរឿង និងស្រោមជើងពណ៌ស្វាយឲ្យស៊ីគ្នា ដែលធ្វើឲ្យនាងមានរូបរាងប្លែក និងឆើតឆាយខុសគេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖IU ក្លាយជាតារាស្រីមនុស្សធម៌ និងជាបុគ្គលមហាជនស្រលាញ់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


