Connect with us

ព័ត៌មានអន្ដរជាតិ

Update ៖ ចំនួនអ្នកស្លាប់ពីការទម្លាក់គ្រាប់បែកដោយយោធា មីយ៉ាន់ម៉ា កើនដល់ ៨០ នាក់

បានផុស

នៅ

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera បានឲ្យដឹងថា ចំនួនអ្នកស្លាប់ ដោយសារការវាយប្រហារតាមអាកាសរបស់យោធាមីយ៉ាន់ម៉ានៅភាគខាងជើងរដ្ឋកាឈីន បានកើនឡើងដល់ ៨០ នាក់ហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យសមាគមសិល្បកររដ្ឋកាឈីនបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP តាមទូរស័ព្ទកាលពីថ្ងៃចន្ទថា មនុស្សចំនួន ៨០ នាក់បានស្លាប់ និងប្រហែល ១០០ នាក់បានរងរបួស ខណៈរបាយការណ៍ដំបូងបានបញ្ជាក់ថា មានមនុស្សតែ ៦០ នាក់ប៉ុណ្ណោះបានស្លាប់ ។

អ្នកនាំពាក្យបាននិយាយថា យន្តហោះយោធាបានទម្លាក់គ្រាប់បែកចំនួន ៤ គ្រាប់លើមនុស្សពី ៣០០ ទៅ ៥០០ នាក់ដែលបានប្រមូលផ្ដុំគ្នាក្នុងការប្រគំតន្ត្រីប្រារព្ធខួបលើកទី ៦២ របស់អង្គការឯករាជ្យកាឈីន (KIO) កាលពីយប់ថ្ងៃអាទិត្យ ។

សារព័ត៌មាន Kachin News Group បានរាយការណ៍ថា ក្នុងចំណោមអ្នកស្លាប់ និងរបួសទាំងនោះរួមមានទាំងកងទ័ពឯករាជ្យកាឈីន សិល្បករជនជាតិកាឈីន តារាចម្រៀង និងប្រជាពលរដ្ឋផងដែរ ដែលចូលរួមអបអរសាទរក្នុងកម្មវិធីនោះ ។

គួរបញ្ជាក់ថា ចំនួនអ្នកស្លាប់ និងរបួសពីការទម្លាក់គ្រាប់បែកដោយកងទ័ពអាកាសរបស់មីយ៉ាន់ម៉ា កាលពីយប់ថ្ងៃអាទិត្យ គឺជាការវាយប្រហារតាមផ្លូវអាកាសដ៏អាក្រក់បំផុតតែមួយគត់ ចាប់តាំងពីយោធាមីយ៉ាន់ម៉ាបានដណ្តើមអំណាចកាលពីខែកុម្ភៈ ឆ្នាំ ២០២១ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ ទ័ពអាកាស មីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកលើកម្មវិធីប្រគំតន្ត្រីនៅរដ្ឋកាឈីន ផ្ទុះស្លាប់មនុស្ស ៥០ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម