ព័ត៌មានអន្ដរជាតិ
ទ័ពអាកាស មីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកលើកម្មវិធីប្រគំតន្ត្រីនៅរដ្ឋកាឈីន ផ្ទុះស្លាប់មនុស្ស ៥០ នាក់
យន្តហោះចម្បាំងរបស់កងទ័ពអាកាសមីយ៉ាន់ម៉ាបានទម្លាក់គ្រាប់បែកចំកណ្តាលព្រឹត្តិការណ៍ប្រគំតន្ត្រីប្រារព្ធខួបលើកទី ៦២ របស់កងទ័ពឯករាជ្យកាឈីន បណ្តាលឲ្យមនុស្សជាង ៥០ នាក់ស្លាប់ និងរបួសជាង ៨០ នាក់ ។

អង្គការឯករាជ្យកាឈីន (KIO) និងកងទ័ពឯករាជ្យកាឈីន (KIA) កាលពីថ្ងៃអាទិត្យបានរៀបចំកម្មវិធីប្រគំតន្ត្រីមួយនៅភូមិសាស្ត្រស្រុក Long Khin ខេត្ត Mojin ក្នុងរដ្ឋកាឈីន ដែលជាតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពឯករាជ្យកាឈីន ដោយមានការចូលរួមសម្តែង និងច្រៀងពីបណ្តាអ្នកសិល្បករ និងតារាចម្រៀងល្បីៗជាច្រើននាក់ផងដែរ ។

ព្រឹត្តិការណ៍ប្រគំតន្ត្រីនេះ គឺជាផ្នែកមួយនៃការអបអរសាទរខួបលើកទី ៦២ នៃការបង្កើតអង្គការឯករាជ្យ និងកងទ័ពកាឈីននៅថ្ងៃអង្គារទី ២៥ ខែតុលា ឆ្នាំ ២០២២ នេះ ខណៈពេលដែលមនុស្សម្នារគ្រប់គ្នាកំពុងសប្បាយរីករាយជាមួយការប្រគំតន្ត្រី ស្រាប់តែនៅម៉ោងប្រហែល ៨ យប់ គេឃើញមានយន្តហោះចម្បាំងរបស់ទ័ពអាកាសមីយ៉ាន់ម៉ាចំនួន ៣ គ្រឿង បានហោះមកទម្លាក់គ្រាប់បែកនៅទីកន្លែងដែលកំពុងប្រគំតន្ត្រីតែម្តង បណ្តាលឲ្យមានមនុស្សស្លាប់ជាង ៥០ នាក់ និងរបួសជាង ៨០ នាក់ ។
សារព័ត៌មាន Kachin News Group បានរាយការណ៍ថា ក្នុងចំណោមអ្នកស្លាប់ និងរបួសទាំងនោះរួមមានទាំងកងទ័ពឯករាជ្យកាឈីន សិល្បករជនជាតិកាឈីនចំនួន ៤ នាក់ (ប្រុស៣ ស្រី១) តារាចម្រៀង និងប្រជាពលរដ្ឋផងដែរ ដែលចូលរួមអបអរសាទរក្នុងកម្មវិធីនោះ ។

សូមបញ្ជាក់ថា កងទ័ពឯករាជ្យកាឈីន គឺជាកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិចដែលបានសម្តែងការប្រឆាំងយ៉ាងខ្លាំងចំពោះក្រុមប្រឹក្សារដ្ឋនៃរដ្ឋាភិបាលយោធា និងកងទ័ពមីយ៉ាន់ម៉ា ដែលបានចាប់ផ្តើមបើកការប្រយុទ្ធគ្នាជាមួយកងទ័ពមីយ៉ាន់ម៉ានៅក្នុងតំបន់ជាច្រើននៃរដ្ឋកាឈីន និងរដ្ឋសាន ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ MGR Online
ចុចអាន ៖ អ្នកនាំពាក្យការបរទេស ចិន ឆ្លើយយ៉ាងខ្លីរឿងលោក ហ៊ូ ជីនតាវ ត្រូវបណ្ដើរចេញពីសមាជបក្ស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


