Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកោះកុង ស្នើម្ចាស់អាជីវកម្ម​ស្នាក់នៅ​ និងភោជណីយដ្ឋាន​កុំដំឡើងថ្លៃថ្ងៃបុណ្យអុំទូក

បានផុស

នៅ

រដ្ឋបាលខេត្តកោះកុង បានចេញលិខិតជម្រាបដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ បន្ទប់ជួល និងម្ចាស់ភោជណីយដ្ឋាន អាហារដ្ឋាន នៅក្នុងក្រុង ស្រុកទាំងអស់ ទូទាំងខេត្តកោះកុង ត្រូវសម្អាត និងអនាម័យបរិស្ថាន ជាពិសេសរក្សា​តម្លៃឱ្យនៅថេរ(កុំដំឡើងថ្លៃ) នៅក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូក នាថ្ងៃទី ០៧ ខែ វិច្ឆិកា ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលិខិតដែលកម្ពុជាថ្មី ទទួលបាននៅថ្ងៃទី ២៦ ខែ តុលានេះ បានបញ្ជាក់ថា នៅថ្ងៃពិធីបុណ្យអុំទូក ថ្ងៃទី ០៧ ខែ វិច្ឆិកា ខាងមុខ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងធ្វើដំណើរមកកម្សាន្តនៅតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងតំបន់ទេសចរណ៍ផ្សេងៗនៅតាមបណ្តាលក្រុង ស្រុក ហើយសម្រាកនៅក្នុងសណ្ឋាគារ ផ្ទះសំណាក់ និងបន្ទប់ជួល ក្បែរទីតាំងកម្សាន្តទាំងនោះនៅមុន និងអំឡុងពេលពិធីបុណ្យខាងលើ។

បើតាមរដ្ឋបាលខេត្តកោះកុង ដើម្បីចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរ ឱ្យមកកម្សាន្តកាន់តែច្រើនកុះករ រដ្ឋបាលខេត្ត ស្នើដល់ម្ចាស់អាជីវកម្មទាំងអស់ ត្រូវសម្អាត និងអនាម័យបរិស្ថាន ជាពិសេសរក្សាតម្លៃឱ្យនៅថេរ(កុំដំឡើងថ្លៃ) នៅថ្ងៃពិធីបុណ្យអុំទូកនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម